Connect with us

ល្ងាចនេះប្រិយមិត្តនឹងបានឃើញ Idol របស់ខ្លួន កញ្ញា រ៉ាប៊ី ក្នុងកម្មវិធីប្រគំតន្ត្រី KAP របស់ស្ថានីយទូរទស្សន៍ CNC

ភ្នំពេញ៖ ល្ងាចនេះពិតជាកក្រើកឆាកប្រគំតន្ត្រី KAP ដែលមានវត្តមានតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក្នុងនោះមានវត្តមានតារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្ម “ថោន” កញ្ញា រ៉ាប៊ី នឹងមកបញ្ចេញក្បាច់រាំ រញ្ជួយឆាកប្រគំតន្ត្រី ធ្វើឱ្យប្រិយមិត្តទស្សនាហើយ ពិតជាទ្រាំមិនបានចង់តែរាំតាម កញ្ញា រ៉ាប៊ី ព្រោះទ្រាំមិនបានជាមួយចង្វាក់ញាក់បែប Hip Hop។

ម្ចាស់បទ “មាន់ស្រែ” កញ្ញា រ៉ាប៊ី បច្ចុប្បន្ននេះ កំពុងតែធ្វើឱ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍ជាច្រើន ពិសេសគឺការតុបតែងខ្លួនបែបយុវវ័យប្លែកៗ ព្រមទាំងចង្វាក់រាំរបស់គាត់គឺពិតជាធ្វើឱ្យប្លែកភ្នែកខ្លាំង ក្នុងចំណោមតារាចម្រៀងជាច្រើន។ កញ្ញា រ៉ាប៊ី ពូកែរាំហើយមានក្បាច់រាំប្លែកៗជាងគេថែមទៀតផង។ កញ្ញា រ៉ាប៊ី ក៏បានចេញនូវបទចម្រៀងថ្មីៗជាច្រើន សុទ្ធសឹងតែជាបទចម្រៀងដែលមានចង្វាក់ញាក់ ដើម្បីឱ្យមិត្តយុវវ័យរាំសប្បាយទាំងអស់គ្នា។

កញ្ញា រ៉ាប៊ី បានបង្ហោះសារប្រាប់ទៅហ្វេនរបស់ខ្លួនថា៖ “កុំភ្លេចណា ល្ងាចនេះជួបគ្នាក្នុងកម្មវិធីប្រគំតន្ត្រី KAP របស់ស្ថានីយទូរទស្សន៍ CNC ចាប់ពីវេលាម៉ោង ៧យប់ តទៅ នៅស្ទូឌីយោម៉ាស៊ីនត្រជាក់ CNC”៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com