Connect with us

ក្រុមកំពូលទាំង ៤ នៃក្របខ័ណ្ឌ Bundesliga នឹងផ្តល់ប្រាក់ ២០ លានអឺរ៉ូដល់ក្លិបអាឡឺម៉ង់ដទៃទៀត

អាឡឺម៉ង់៖ ក្លិបនៅក្របខ័ណ្ឌ Bundesliga ទាំង ៤ ដែលលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ បានសន្យាផ្តល់ប្រាក់ ២០ លានអឺរ៉ូ (១៨,៣ លានផោន) ដើម្បីគាំទ្រក្រុមបាល់ទាត់ផ្សេងទៀត នៅអាឡឺម៉ង់ ក្នុងអំឡុងពេលវិបត្តិកូរ៉ូណាវីរុស។

ក្លិប Bayern Munich, Borussia Dortmund, RB Leipzig និង Bayer Leverkusen នឹងលះបង់ចំណែកនៃប្រាក់ចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិ ហើយបរិច្ចាគ ប្រាក់ដែលនៅសល់ពីមូលនិធិផ្ទាល់របស់ពួកគេ។ នាយកប្រតិបត្តិរបស់ក្លិប Bayern លោក Karl-Heinz Rummenigge បានមានប្រសាសន៍ថា យើងចង់បញ្ជូនសញ្ញានៃសាមគ្គីភាពទៅកាន់ក្លិបទាំងអស់នៅក្នុងក្របខ័ណ្ឌ Bundesliga និង Bundesliga 2 ។

គួរបញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយនៃក្របខ័ណ្ឌ Bundesliga ត្រូវបានលេងនៅថ្ងៃទី ១១ ខែមីនា ហើយបាល់ទាត់នៅប្រទេសអាឡឺម៉ង់ ត្រូវបានផ្អាកនៅថ្ងៃទី ១៣ ខែមីនា ដោយសារតែការរីករាលដាល នៃកូរ៉ូណាវីរុស៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com