Connect with us

PSG បរិច្ចាគថវិកាចំនួន ១០០,០០០ អឺរ៉ូ ដើម្បីប្រយុទ្ធប្រឆាំងនឹង កូរ៉ូណាវីរុសនៅប្រទេសបារាំង

បារាំង៖ ក្លិប PSG បានធ្វើការបរិច្ចាគថវិកាចំនួន ១០០,០០០ អឺរ៉ូ (៩១,០០០ ផោន) ដល់សប្បុរសជន Secours Populaire របស់ប្រទេសបារាំង ដើម្បីជួយ ប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។

ថវិកានេះ នឹងជួយផ្តល់ជំនួយ និងការគាំទ្រដល់កុមារ, ចាស់ជរា និងជនអនាថា ដែលរងផលប៉ះពាល់។ វាក៏នឹងត្រូវបានប្រើ ដើម្បី គាំទ្រដល់គ្រូពេទ្យដែលធ្វើការនៅក្នុងវិស័យនេះ និងជួយបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តផងដែរ។ បច្ចុប្បន្ន ប្រទេសបារាំង មានអត្រាអ្នកស្លាប់ខ្ពស់បំផុតទី ៥ ដោយសារកូរ៉ូណាវីរុសលើពិភពលោក ដែលមានអ្នកស្លាប់ច្រើនជាង ១៣០០ នាក់។

គួរបញ្ជាកផងដែរថា PSG ក៏បានរៃអង្គាសប្រាក់បាន ២០ ម៉ឺនផោន សម្រាប់ជួយ ដល់មន្ទីរពេទ្យប៉ារីស ដោយថវិកាទាំងអស់ នឹងត្រូវ ប្រគល់ជូនអ្នកជំនាញថែទាំសុខភាព៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com