Connect with us

អង់គ្លេស គ្រោងបង្ហាត់សត្វឆ្កែ ឱ្យចេះហិតក្លិនអ្នកដែលមានផ្ទុកជំងឺកូវីដ១៩

ទីក្រុងឡុងដ៍៖ មូលនិធិសប្បុរសធម៌មួយនៅចក្រភពអង់គ្លេស បានសហរការជាមួយក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីបង្ហាត់សត្វឆ្កែឱ្យចេះហិតក្លិនអ្នកដែលផ្ទុកវីរុសកូវីដ១៩។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះ។

សត្វឆ្កែទាំងនេះ នឹងស្ថិតនៅក្រោមការមើលថែរបស់សាកលវិទ្យាល័យនៃទីក្រុងឡុង និងសាកលវិទ្យាល័យក្រុងឌូរហែម។ សត្វឆ្កែដែលត្រូវបានបង្ហាត់ មានសមត្ថភាពអាចហិតអ្នកជំងឺគ្រុនចាញ់ ដោយដារតែអ្នកជំងឺនេះ នឹងមានក្លិនខ្លួនម្យ៉ាងដែលពួកវាអាចហិតដឹង។

សាកលវិទ្យាល័យទាំងពីរ នៃមូលនិធិ “Medical Detection Dogs” នឹងបង្ហាត់សត្វឆ្កែ ក្នុងរយៈពេល ៦សប្ដាហ៍ ដើម្បីហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩។ សូមជម្រាបថា មូលនិធិនេះ ធ្លាប់បង្ហាត់សត្វឆ្កែ ឱ្យចេះហិតអ្នកជំងឺមហារីក ផាកឃីនសុន និងអ្នកជំងឺដែលឆ្លងដោយបាក់តេរី។

លោកស្រី Claire Guest ស្ថាបនិកនៃមូលនិធិ Medical Detection Dogs បានបង្ហាញការជឿជាក់លើសមត្ថភាពរបស់សត្វឆ្កែ នៅក្នុងការហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ លោកស្រីបន្តថា នៅពេលពួកវា ផ្ដល់ការសង្ស័យលើនរណាម្នាក់ គេនឹងយកសំណាករបស់បុគ្គលនោះទៅធ្វើតេស្ត៕

ប្រភព៖ www.afp.com
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com