Connect with us

EDC នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីរយៈពេលខ្លីនៅខេត្តសៀមរាប ២ដងក្នុង១ថ្ងៃ នៅសប្ដាហ៍ក្រោយ

សៀមរាប៖ អគ្គិសនីសៀមរាប បានឱ្យដឹងថា ខ្លួននឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេលខ្លី ចំនួនពីរលើកក្នុងមួយថ្ងៃ នៅសប្ដាហ៍ក្រោយ ពីថ្ងៃចន្ទ ដល់ សុក្រ។

ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ អគ្គិសនីសៀមរាប នឹងផ្អាកការផ្គត់ផ្គត់អគ្គិសនីរយៈពេលខ្លី (ចន្លោះប្រហែល១ម៉ោង) ចំនួន ២លើកក្នុងមួយថ្ងៃ គឺលើកទី១ នៅវេលាម៉ោង ៥:០០នាទីព្រឹក និងលើកទី២ នៅម៉ោង ១៨:០០នាទីល្ងាច។

អគ្គិសនីកម្ពុជា នឹងធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនី នៅអនុស្ថានីយប៉ោយប៉ែត អនុស្ថានីយបន្ទាយមានជ័យ អនុស្ថានីយឧត្តរមានជ័យ អនុស្ថានីយសៀមរាបទី១ ស្រុកពួក និងអនុស្ថានីយសៀមរាបទី២ ស្រុកប្រាសាទបាគង ពីប្រព័ន្ធផ្គត់ផ្គង់ខាងលិច មកភ្ជាប់ជាមួយប្រព័ន្ធខាងកើតវិញ។ មូលហេតុដើម្បីឱ្យក្រុមការងារបច្ចេកទេស ធ្វើការត្រួតពិនិត្យឧបករណ៍បន្តឹងខ្សែបណ្ដាញបញ្ជូនថ្មី 230KV ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com