Connect with us

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ឆ្លងវីរុសកូវីដ១៩

អង់គ្លេស៖ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានតេស្តវិជ្ជមាន វីរុសកូវីដ១៩ (COVID-19) ដោយលោកមានអាការៈមិនធ្ងន់ធ្ងរ និងកំពុងត្រូវបានព្យាបាលដោយគ្រូពេទ្យ នៅដាច់ដោយឡែកនៅឯ Downing Street ។

លោកនឹងបន្តដឹកនាំរដ្ឋាភិបាល ក្នុងគ្រាដែលអង់គ្លេសកំពុងប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩។ នៅក្នុងបណ្ដាញសង្គម Twitter លោក Johnson បានសរសេរថា៖ “ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខ្ញុំមានអាការៈស្រាល និងតេស្តឃើញវិជ្ជមានកូវីដ១៩។ ខ្ញុំកំពុងដាក់ខ្លួនឯងឱ្យនៅឯកោ ប៉ុន្តែខ្ញុំនឹងបន្តដឹកនាំរដ្ឋាភិបាល ដោយធ្វើការទាក់ទងតាមវីដេអូឆ្លើយឆ្លង ដើម្បីប្រយុទ្ធនឹងវីរុសនេះ”។

សូមជម្រាបថា មានអ្នកផ្ទុកវីរុសកូវីដ១៩ ជាង ១១៦០០នាក់ និងស្លាប់ចំនួន ៥៧៨នាក់ នៅចក្រភពអង់គ្លេស ខណៈសេចក្ដីប្រកាសពីការរកឃើញវីរុសកូវីដ១៩ លើលោកនាយករដ្ឋមន្ត្រីអង់គ្លេស។

កាលពីម្សិលមិញ រជ្ជទាយាទនៃម្ចាស់ក្សត្រី អេលីហ្សាបេត ក៏រកឃើញមានផ្ទុកវីរុសកូវីដ១៩ផងដែរ។រជ្ជទាយាទ Prince Charles មានព្រះជន្ម ៧១ព្រះវស្សា បច្ចុប្បន្ន ទ្រង់មានព្រះរាជសុខភាពល្អប្រសើរនោះទេ៕

ប្រភព៖ BBC

Loading...

ពេញនិយម