Connect with us

កម្ពុជា ផ្អាកចេញទិដ្ឋាការជូនជនបរទេសរយៈពេល១ខែ

ភ្នំពេញ៖ កម្ពុជា នឹងផ្អាកគោលការណ៍លើកលែងទិដ្ឋាការ និងការផ្ដល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក (e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa On Arrival) ជូនជនបរទេសទាំងអស់ រយៈពេល១ខែ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីវិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា (កូវីដ១៩) នៅថ្ងៃទី២៨ មីនានេះ។

សេចក្ដីប្រកាសនេះបានបន្តថា ជនបរទេសដែលមានបំណងធ្វើដំណើរចូលមកព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំទិដ្ឋាការជាមុន នៅតាមស្ថានតំណាងកម្ពុជា នៅបរទេស។ ជនបរទេសនោះ ត្រូវផ្ដល់នូវវិញ្ញាបនបត្របញ្ជាក់សុខភាពដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកសុខភាព នៃប្រទេសរបស់សាមីខ្លួន ដែលមានសុពលភាពមិនលើសពី៧២ម៉ោងមុនពេលធ្វើដំណើរ បញ្ជាក់ថា ខ្លួនពុំមានវីរុសកូរ៉ូណាទេ។ បន្ថែមពីនេះ ជនបរទេស ត្រូវមានឯកសារធារារ៉ាប់រងដែលបញ្ជាក់ពីការរ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

ចំពោះជនបរទេសដែលកាន់ទិដ្ឋាការការទូត (ទិដ្ឋាការប្រភេទ A) និងទិដ្ឋាការផ្លូវការ (ទិដ្ឋាការប្រភេទ B) របស់កម្ពុជា ត្រូវបានលើកលែង។ ការអនុវត្តវិធានការនេះ ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ម៉ោង ២៣:៥៩ នាទីតទៅ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com