ហេតុអ្វី ឆ្នាំនេះទេសចរកម្ពុជាចេញទៅកំសាន្តក្រៅប្រទេសច្រើនជាងឆ្នាំមុន និងភ្ញៀវអន្តរជាតិមកកម្ពុជាវិញក៍កើនឡើងដែរ យ៉ាងនេះ?
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ទេសចរកម្ពុជាដែលចេញទៅក្រៅប្រទេស រយៈពេល ៧ខែ ឆ្នាំ២០១៨នេះ មានចំនួន ១,១០លាននាក់ កើនឡើង ១០,៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧។ ភាគច្រើនចំនួនប្រជាជនកម្ពុជាចេញដំណើរទៅប្រទេស ក្នុងតំបន់ ដែលមានដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី សឹង្ហបុរី ចិន កូរ៉េ និងជប៉ុនជាដើម។ ចំណែកឯគោលបំណងរបស់ពួកគេភាគច្រើន គឺទៅដើរកម្សាន្ត បំពេញការងារអាជីវកម្ម និងព្យាបាលជំងឺ។
ការកើនឡើងនៃចំនួនប្រជាជនកម្ពុជាទៅទេសចរនៅក្រៅប្រទេសបានបង្ហាញពីកម្រិតជីវភាពរបស់ប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរឡើង និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ អ្នកជំនាញទេសចរណ៍ មានជំនឿថា កំណើនប្រជាជនកម្ពុជាចេញដំណើរទៅកម្សាន្តនៅក្រៅ ប្រទេស នឹងបន្តកើនឡើងថែមទៀត ប្រសិនបើស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅបន្តកើនឡើង។
ម៉្យាងវិញការភ្ជាប់ជើងហោះហើរកាន់តែច្រើន និងរួមទាំងការខិតខំរបស់រាជរដ្ឋាភិ បាលក្នុងពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក វានឹងជួយជំរុញដល់អ្នកទេសចរកម្ពុជាទៅក្រៅប្រទេសកាន់តែច្រើន។
រាជរដ្ឋាភិបាលព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងរក្សាបានកំណើនរឹងមាំក្នុងរង្វង់ ៧ភាគរយ រយៈពេល២ ទៅ ៣ ឆ្នាំជាប់គ្នាទៅមុខទៀត ដោយការរំពឹងទុកពីការងើបឡើងនៃកំណើនសេដ្ឋកិច្ចបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា។ ក្នុងនោះដែរតាមការរំពឹងទុក ប្រាក់ចំណូលរបស់ប្រជន កម្ពុជាម្នាក់ គិតជាមធ្យមនឹងកើនដល់ជាង ១៥០០ដុល្លារ នៅដំណាច់ឆ្នាំ ២០១៨នេះ។
ដោយឡែកក្នុងរយៈពេល៧ខែ ឆ្នាំ២០១៨ ដូចគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាមានចំនួន ៣,៤៥លាននាក់ កើនឡើង ១១,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ។ ក្នុងនោះពួកគេបានទៅទស្សនាតំបន់អាទិភាពនានារបស់កម្ពុជា រួមមាន៖ សៀមរាបអង្គរ ទទួលបានទេសចរអន្តរជាតិ ១,៥៤លាននាក់ កើនឡើង ៩%។ តំបន់ភ្នំពេញ ទទួលបានទេសចរអន្តរជាតិ ១,៩១លាននាក់ កើនឡើង ១៣%។ តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្តរជាតិជិត ៥៩ម៉ឺននាក់ កើនឡើង ៣៤,៥%។ តំបន់អេកូទេសចរណ៍ភូមិភាគឦសាន្ត ទទួលបានទេសចរអន្តរជាតិ ៤៧៩៤១នាក់ កើនឡើង ១០,៦%៕
ដោយ៖ mytvplus.com.kh
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍