Connect with us

អតីតអ្នកចាំទីរបស់ជម្រើសជាតិទួរគី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយឆ្លងកូរ៉ូណាវីរុស

ទួរគី៖ អតីតអ្នកចាំទី Rustu Recber របស់ជម្រើសជាតិទួរគី កំពុងស្ថិតក្នុង ដំណាក់ កាល ដ៏ធ្ងន់ធ្ងរមួយនៅក្នុងមន្ទីរពេទ្យ ក្រោយបានឆ្លងកូរ៉ូណាវីរុស។

អតីតអ្នកចាំទីក្លិប Barcelona និង Fenerbahce វ័យ ៤៦ ឆ្នាំរូបនេះ បង្ហាញ ខ្លួនបាន ១២០ ដង និងជាកីឡាករម្នាក់ ដែលជួយជម្រើសជាតិទួរគី ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup កាលពីឆ្នាំ ២០០២ ។ ភរិយារបស់អ្នកចាំទីរូបនេះ បាននិយាយនៅលើបណ្តាញសង្គម Instagram ថា “យើងនៅតែតក់ស្លុតចំពោះរោគសញ្ញាភ្លាមៗ និងដែលកំពុងវិវត្ត យ៉ាង ឆាប់រហ័ស។ ខ្ញុំ និងកូនពីរនាក់របស់ខ្ញុំ បានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសនេះ”។

គួរបញ្ជាក់ផងដែរថា Rustu បានចូលនិវត្តន៍កាលពីឆ្នាំ ២០១២ បន្ទាប់ពីបានលេងឱ្យក្លិប Besiktas អស់រយៈពេល ៥ ឆ្នាំ៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com