Connect with us

កីឡាករ និងគ្រូបង្វឹកក្លិប Juventus យល់ព្រមកាត់បន្ថយប្រាក់ខែ

អ៊ីតាលី៖ កីឡាករ និងអ្នកចាត់ការទូទៅរបស់ក្លិប Juventus បានយល់ព្រមកាត់ បន្ថយប្រាក់ខែ របស់ពួកគេរយៈពេល ៤ ខែដើម្បីសន្សំប្រាក់ សម្រាប់ ជួយក្លិប ផ្សេងទៀត ក្នុងតម្លៃ ៩០លានអឺរ៉ូ (៨០.៧ លានផោន) ក្នុងអំឡុង ពេល កូរ៉ូណាវីរុស។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិបជើងឯកនៃលីហ្គអ៊ីតាលីរយៈពេល ៨ រដូវកាល បាននិយាយថា សូមថ្លែងអំណរគុណដល់កីឡាករ និងគ្រូបង្វឹក ចំពោះការប្តេជ្ញាចិត្តរបស់ពួកគេនៅគ្រាលំបាកសម្រាប់អ្នករាល់គ្នា។

គួរបញ្ជាក់ផងដែរថា កីឡាករ Juventus ដែលរួមបញ្ចូលទាំងខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo និងខ្សែបម្រើ Aaron Ramsey នឹងមិនទទួលបានប្រាក់ខែពេញទេនៅក្នុងខែមីនា, មេសា, ឧសភា និងមិថុនា ឆ្នាំ២០២០៕

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com