Connect with us

សុគន្ធថេរ៉ាយុ កំពុងជួបទុក្ខដោយសារឪពុកទើបចែកឋានកាលពីម្សិលមិញ

ភ្នំពេញ៖ តារាចម្រៀងលំដាប់កំពូល សុគន្ធថេរ៉ាយុ ថ្មីៗនេះកំពុងជួបទុក្ខជាទម្ងន់ដោយសារពេលទាបភ្លឺថ្ងៃចន្ទ ទី៣០ ខែមីនាម្សិលមិញនេះឪពុកលោកបានទទួលមរណកាលដោយសាររោគគាពាធ។ យោងតាមគណនីយបណ្តាញសង្គមរបស់តារាចម្រៀង សុគន្ធថេរ៉ាយុ បានរៀបរាប់ថា “វាពិតជាលឿនណាស់សម្រាប់ខ្ញុំ និងក្រុមគ្រួសារ ប៉ាបានចាកចេញពីពួកខ្ញុំលឿនខ្លាំងណាស់ ខ្ញុំសឹងតែមិនជឿ សូមឱ្យប៉ាទៅកាន់សុគតិភព ចំពោះប្អូនៗប៉ាកុំបារម្ភ ខ្ញុំនឹងមើលថែប្អូនៗឱ្យបានល្អ ប៉ាហត់ហើយប៉ាសម្រាន្តចុះ ប៉ា Alex Chan បានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាប្រហែលជិតទាបភ្លឺដោយរោគគាពាធ”។

ក្រោយចែករំលែកដំណឹងអកុសលនេះនៅលើបណ្តាញសង្គមរួចមក ឃើញថាអ្នកគាំទ្រលោកមានការបារម្ភ និងបាននាំគ្នាចូលរួមរំលែកទុក្ខដល់ឪពុកលោកដែលទើបចែកឋានផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម