Connect with us

ក្លិប Bayern Munich អះអាងថា David Alaba នឹងចូលរួមជាមួយ Man City ក្នុងការផ្លាស់ប្តូរ Leroy Sane

អាឡឺម៉ង់៖ ក្លិប Bayern Munich អាចនឹងត្រូវយកខ្សែការពារឆ្វេង David Alaba ដើម្បីប្ដូរជាមួយ Manchester City បើសិនជាក្លិបដែលមានមូលដ្ឋាន នៅ អ៉ាឡឺម៉ងមួយនេះ នៅតែចង់បាន Leroy Sane ទៅចូលរួម។
យ៉ាងណាមិញ ក្នុងការដោះដូរនេះដែរ តារាឆ្នើមរបស់ក្លិប Bayern Munich David Alaba បានច្រានចោលកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាកររបស់ Man City ដោយចង់ទៅចូលរួមជាមួយនឹង Barcelona ឬ Real Madrid វិញ។

ការផ្លាស់ប្តូរកីឡាកររវាងក្លិប និងក្លិបនេះ ក្លាយជារឿងធម្មតាក្នុងវិស័យ បាល់ទាត់ ប៉ុន្តែវាពឹងផ្អែកយ៉ាងខ្លាំង លើកីឡាករទាំងពីរផងដែរ ដែលពួកគេចង់ផ្លាសប្ដូរឬយ៉ាងណា។
សូមបញ្ជាក់ដែរ ថា Sane ត្រូវបានក្លិប Bayern Munich ចង់បានមកចូលរួម ជាយូរមកហើយ ដូច្នេះវានៅតែអាចកើតឡើង ប៉ុន្តែ វាហាក់ដូចជាពិបាក ក្នុងការបញ្ចុះបញ្ចូលឱ្យ Manchester City លក់កីឡាកររូបនេះ៕

Loading...

ពេញនិយម