Connect with us

សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ដែលនិយាយពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាម និងការរត់ភៀសខ្លួនទៅកាន់តំបន់ព្រំដែនថៃ ត្រូវបានដាក់លក់លើកដំបូង

សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ជាស្នាដៃនិពន្ធរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន មានកម្រាស់ ២៥០ទំព័រ ដែលនិយាយរៀបរាប់ពីកម្រងជីវិតរបស់ក្រុមគ្រួសារឧកញ៉ា គួច ម៉េងលី ដែលបានរត់ភៀសខ្លួនចេញពីខេត្តបាត់ដំបង ទៅកាន់ជំរំនៅជាដែនកម្ពុជា-ថៃ បំណងភៀស ខ្លួនទៅប្រទេសទី ៣ ក្នុងបុព្វហេតុស្វែងរកសេរីភាពដើម្បីជីវិត។


ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ ឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា ការរត់គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់ពួកខ្មែរក្រហម ជាពិសេសគេចចេញពីការវាយប្រ យុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកង ទ័ពវៀតណាម ជំរុញឲ្យក្រុមគ្រួសាររបស់លោក រត់ភៀសខ្លួនទៅដល់ជាយដែនកម្ពុជា-ថៃនិងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះណងចាន់ ស្ថិតនៅខេត្តស្រះកែវ ប្រទេសថៃ។


ឧកញ៉ា បានបញ្ជាក់ថា ការសម្រេចសរសេរសៀវភៅនេះឡើង គឺក្នុងគោលបំណងឲ្យយុវជនខ្មែរជំនាន់ក្រោយ ក៏ដូចជាពិភពលោកបានដឹងអំពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក្នុងសម័ យសង្គ្រាម ដែលធ្វើឲ្យប្រជាជនខ្មែរស្លាប់យ៉ាងរង្គាល និងរងទុក្ខវេទនាខ្លោចផ្សារយ៉ាងខ្លាំង ដោយការកាប់សម្លាប់ពីខ្មែរក្រហម និងទាហ៊ានប៉ារ៉ាថៃ ក្នុងពេលរត់ភៀសខ្លួន ទៅតំបន់ព្រំដែនទឹកដីថៃ។


ជុំវិញជីវិតធ្លាប់ឆ្លងកាត់ទុក្ខវេទនាទាំងនេះ ឧកញ៉ា គួច ម៉េងលី អំពាវនាវឲ្យយុវជនជំនាន់ក្រោយចូលរួមការពារតម្លៃសន្តិភាពសព្វថ្ងៃនេះ ជាមួយរាជរដ្ឋាភិបាល ដែលខំរកបានទាំង លំបាកបំផុត ហើយមិនត្រូវឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដូចអតីតកាលទៀត។
តាមឧកញ៉ា គួច ម៉េងលី សៀវភៅ ដែលមានឈ្មោះថា «ភ្នំដងរែក ទីពុំអាចភ្លេច» ត្រូវបានបោះពុម្ពលើកដំបូងចំនួន ៣០០០ក្បាល នឹងបានដាក់លក់នៅតាមបណ្ណាគារនានានៅភ្នំពេញ ហើយ គ្រោងនឹងបោះពុម្ពប្រមាណ ១ម៉ឺនក្បាលទៀត នាពេលខាងមុខ ដែលមានទំាងភាសាខ្មែរ និងអង់គ្លេស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម