តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ អ្នកនាង Noey chotika ទទួលបានសមាជិកថ្មីបន្ថែម មើលទៅពិតជាគួរឱ្យស្រឡាញ់
ថៃ៖ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣:៣០នាទីរសៀល តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ អ្នកនាង Noey chotika បើកទំព័រជាថ្មីសម្រាប់ស្វាគមន៍សមាជិកថ្មី ដែលជាកូនទី២ ហើយក៏ជាកូនស្រីដ៏គួរឱ្យស្រឡាញ់ក្នុងមួយឆាកជីវិតរបស់គាត់។ ទាំងនេះបានធ្វើឱ្យ អ្នកនាង Noey chotika ញញឹមបិទមាត់មិនជិតឡើយ។
កូនស្រីរបស់ អ្នកនាង Noey chotika មានឈ្មោះ Nallin Maneejai ប្រៀបដូចជាព្រះចន្ទដែលទើបតែកើតនៅថ្ងៃនេះតែម្តង ហើយក៏ជាជីវិតមួយដែលជួយបំភ្លឺក្នុងចិត្តរបស់អ្នកនាងផងដែរ។
អ្នកនាង Noey chotika បានបង្ហោះសាររបស់នៅលើបណ្តាញសង្គម Instagram ដោយបានសរសេរដូច្នេះថា៖ “សួស្តីខ្ញុំឈ្មោះ Nallin Maneejai ។ មានន័យថាព្រះចន្ទកើតនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២០ មានទម្ងន់ ៣,១៥ គីឡូក្រាម កម្ពស់ ៥០ ស.ម។សូមអរគុណពីអ្នកទាំងអស់គ្នា។ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់លោក អាហ្សាហាន់ ប៊ុនគ្រី,វេជ្ជបណ្ឌិត យូ សានី,លោកវេជ្ជបណ្ឌិត រ៉ាង ផុង និង ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Samitivej Sukhumvit ទាំងអស់គ្នា សុទ្ធតែយកចិត្តទុកដាក់ថែរក្សាកុមារគ្រប់ៗគ្នា ហើយក៏បានកាត់បន្ថយការព្រួយបារម្ភផ្សេងៗ ដូច្នេះយើងកាន់តែមានផាសុខភាព”៕
ប្រភព៖ Noey chotika
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍