តើកញ្ញា ទេព បូព្រឹក្ស ចាកចេញពីទ្រនំចាស់ វិលរកទ្រនំថ្មីមែនឬទេ ?
ភ្នំពេញ៖ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្ររបស់ កញ្ញា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបញ្ចេញនៅរូបភាពសុិចសុីនាពេលបាយថ្ងៃត្រង់ជាមួយលោក ងួន ចាន់ដេវីត នៅក្នុង Ingram ខណៈក៏មានហ្វេនចូល Comment សួរថា « កញ្ញចេញពីផលិតកម្ម ហង្សមាស ដើរតាមលោក ដេវីត ដូចជាគូស្នេហ៍ តើកញ្ញា ទេព បូព្រឹក្ស ទៅច្រៀងនៅផលិតកម្មណាវិញ? »
ថ្វីដ្បិតតែលោក ងួន ចាន់ដេវីត ប្រកាសចាកចេញមែន តែសម្រាប់តារាស្រី ទេព បូព្រឹក្ស មិនបានវេចសម្ពាយតាមដៃគូរបស់ខ្លួនឡើយ ផ្ទុយទៅវិញនាងបែរជាប្រកាសចេញបទចម្រៀងថ្មីនៅពេលដែលដៃគូខ្លួនចាកចេញទៅវិញ ។
បើតាមការសាកសួរអ្នកជិតស្និទរបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហើបប្រាប់ថា បូព្រឹក្ស មិនចេញតាមដៃគូខ្លួនទេ ដោយសារការងារនាងនៅផលិតម្មច្រើន ណាមួយកុងត្រានៅមិនទាន់ដាច់ផង។ រីឯលោក ងួន ចាន់ដេវីត ក៏មិនបានបង្ខំដៃគូរបស់ខ្លួនឱ្យចាកចេញទៅតាមខ្លួនដែរ តែបែរជាជំរុញនាងឱ្យនៅទីនោះបន្តទៀតដើម្បីសាងកេរ្តិ៍ឈ្មោះ។
ដូចដឹងស្រាប់ហើយថា ពេលចេញសម្តែងម្តងៗ បូព្រឹក្ស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ។ ស្របពេលជាមួយគ្នានេះផងដែរ ទេព បូព្រឹក្ស ត្រៀមនឹងចេញបទចម្រៀងថ្មីៗជាច្រើនទៀតដើម្បីតម្រូវចិត្តអ្នកគាំទ្ររបស់ខ្លួន ។ ទស្សនិកជនដែលគាំទ្រកញ្ញា បាននិយាថាពួកគាត់នៅតែគាំទ្រ ជាពិសេសនៅក្បាច់រាំ នឹងភាពសុិចសុីរបស់កញ្ញាបានធ្វើអោយពួកគាត់ពេញចិត្តយ៉ាងខ្លាំង ជាពិសេសក្បាច់រាំតែម្តង ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍