Connect with us

សត្វខ្លា នៅក្នុងសួនសត្វទីក្រុងញូវយ៉ក ឆ្លងវីរុសកូវីដ១៩ ពីមនុស្ស

អាមេរិក៖ ខ្លាញីមួយក្បាល នៅក្នុងសួនសត្វ Bronx Zoo ស្ថិតក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានគេតេស្តរកឃើញថា មានផ្ទុកជំងឺកូវីដ១៩ (Covid-19)។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០នេះ។

សត្វខ្លាញីមកពីប្រទេសម៉ាឡេស៊ីមួយក្បាល អាយុ ៤ឆ្នាំ ឈ្មោះ Nadia ត្រូវបានគេតេស្តឃើញវិជ្ជមានវីរុស កូវីដ១៩ បន្ទាប់ពីការធ្វើតេស្តដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិ នៅរដ្ឋ Lowa សហរដ្ឋអាមេរិក។ គេជឿថា នេះជាការចម្លងវីរុសកូវីដ១៩ ទៅលើសត្វ ជាលើកដំបូង ដែលគេធ្លាប់ដឹង។

សត្វខ្លាមួយក្បាលនេះ រួមទាំងសត្វខ្លាចំនួន ៥ក្បាលទៀត និងសត្វតោ ១ក្បាលទៀត បានបង្ហាញរោគសញ្ញា នៃជំងឺផ្លូវដង្ហើម ចាប់តាំងពីចុងខែមុន។ បើតាមអ្នកគ្រប់គ្រងសួនសត្វ Bronx Zoo បានឱ្យដឹងថា សត្វទាំងនេះ គឺទំនងអាចឆ្លងតាមរយៈបុគ្គលិករបស់ខ្លួនម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម