Connect with us

លើកនេះ សមត្ថកិច្ចចាប់បានអាល់កុលក្លែងក្លាយ ជែល និងសម្ភារផ្សេងៗ ដល់ទៅ៣តោន

មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ និងជែលលាងដៃ រួមទាំងសម្ភារផ្សេងទៀតដែលមិនមានលិខិតអនុញ្ញាត ទម្ងន់សរុបដល់ទៅ ៣ តោន កាលពីម្សិលមិញ។

ការរកឃើញអាល់កុលក្លែងក្លាយ និងជែលលាងដៃ រួមទាំងសម្ភារផ្សេងទៀតដែលមិនមានលិខិតអនុញ្ញាត ទម្ងន់សរុបចំនួន ៣ តោន នេះ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ គុណភាពអាល់កុល និងអង្កេតតម្លៃលក់ម៉ាស់ និងស្វែងរកឧបករណ៍សម្រាប់ធ្វើតេស្ត COVID-19 នៅតាមបណ្តាឱសថស្ថានមួយចំនួន នៅរាជធានីភ្នំពេញ។

អាល់កុលក្លែងក្លាយ (អាល់កុលមេតាណុល) សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ មិនអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងលាងដៃបានឡើយ ព្រោះវាបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នកប្រើ ដោយធ្វើឲ្យពុលឈានដល់ងងឹតភ្នែកជារៀងរហូត និងអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង បើសិនជាមិនបានសង្គ្រោះទាន់ពេលវេលា៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម