តើមហាសេដ្ឋីល្បីៗ បានជួយពិភពលោកអ្វីខ្លះ អំឡុងវិបត្តិកូវីដ១៩?
បរទេស៖ ខណៈវីរុសកូវីដ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក មហាសេដ្ឋីប្រាក់លាន បានចូលរួមក្នុងការទប់ស្កាត់នូវវីរុសដ៏កាចសាហាវនេះ តាមរយៈការបរិច្ចាគប្រាក់ និងសម្ភារបរិក្ខារពេទ្យផ្សេងៗ។ ខាងក្រោមនេះ ជាការរួមចំណែករបស់មហាសេដ្ឋីល្បីៗមួយចំនួន៖
លោក Bill Gates ៖
ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានប្រកាសជួយទឹកប្រាក់ចំនួន ១០០លានដុល្លារអាមេរិក ដើម្បីរួមចំណែកនឹងវិធានការត្រួតពិនិត្យ ដាក់ឱ្យនៅដោយឡែក និងការព្យាបាលកូវីដ១៩ នៅទូទាំងពិភពលោក។
លោក Elon Musk៖
ស្ថាបនិកក្រុមហ៊ុនរថយន្ត Tesla បានជួយជាឧបករណ៍សម្រាប់អ្នកមានបញ្ហាផ្លូវដង្ហើម បង្កដោយវីរុសកូវីដ១៩ ចំនួន ១០០០គ្រឿង និងម៉ាស N95 ។ ជំនួយរបស់លោក បានផ្ដល់ជូនសម្រាប់អ្នកជំងឺនៅសហរដ្ឋអាមេរិក។
លោក Jack Dorsey៖
ស្ថាបនិកក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter រូបនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ ១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២៨% នៃទ្រព្យសម្បត្តិដែលលោកមាន ដើម្បីប្រយុទ្ធនឹងវីរុសកូវីដ១៩។
លោក Jack Ma ៖
ស្ថាបនិកក្រុមហ៊ុនលក់តាមអនឡាញ Alibaba រូបនេះ បានបរិច្ចាគទឹកប្រាក់ ១៤លានដុល្លារអាមេរិក នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩។ លោកក៏បានផ្ដល់ជា សម្ភារៈបរិក្ខារពេទ្យ ៥០ម៉ឺនសម្រាប់ និងម៉ាស ១លាន ទៅកាន់សហរដ្ឋអាមេរិកផងដែរ។ លោកបានផ្ដល់ជាឧបករណ៍ធ្វើតេស្តរកកូវីដ១៩ និងបរិក្ខារពេទ្យ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។
លោក Jeff Bezos ៖
ម្ចាស់ក្រុមហ៊ុនលក់ផលិតផលតាមអនឡាញ Amazon រូបនេះ បានប្ដេជ្ញាក្នុងការផ្ដល់ជំនួយ ២០លានដុល្លារអាមេរិក ដល់គម្រោងមួយ ដែលមានគោលបំណងក្នុងការអភិវឌ្ឍឧបករណ៍ធ្វើតេស្តរកកូវីដ១៩ ដោយប្រើពេលខ្លី។ បន្ថែមពីនេះ លោកបានបរិច្ចាគ ១០០លានដុល្លារទៀត ដល់អង្គការមួយនៅអាមេរិក ដែលជួយជាអាហារដល់ប្រជាពលរដ្ឋអាមេរិក។
លោក Mark Zuckerberg៖
ស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គម Facebook បានបរិច្ចាគម៉ាស ៧២ម៉ឺនម៉ាស សម្រាប់បុគ្គលិកសុខាភិបាលអាមេរិក។ លោកក៏បានផ្ដល់ ២៥លានដុល្លារអាមេរិក ក្នុងគម្រោងរបស់លោក Bill Gates ដើម្បីប្រយុទ្ធនឹងកូវីដ១៩ ផងដែរ៕
ប្រភព៖ CNA
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍