Connect with us

តើតារាចម្រៀងបែបយុវវ័យ អ្នកនាង ពេជ្រ សោភា បរាជ័យស្នេហាផ្ទួនៗ ផ្ទុយស្រឡះពីអាជីពសិល្បៈមែនឬទេ ?

ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់ស្អាតបែបយុវវ័យ អ្នកនាង ពេជ្រ សោភា ត្រូវបានអ្នកគាំទ្រ ក៏ដូចជាមហាជន សង្កេតមើលទៅឃើញថា ក្នុងរយះចុងក្រោយនេះ ការងារសិល្បៈរបស់នាង ពេជ្រ សោភា ហាក់បីដូចជាកំពុងតែកាក់កបកាន់តែខ្លាំង ឡើងដូចកាំជណ្ដើរ។ គឺគេឃើញមានការចេញនៅបទចម្រៀង និងតំណាងផលិតផលរបស់ក្រុមហ៊ុន ពាណិជ្ជកម្មធំៗផងដែរ។

ប៉ុន្តែផ្ទុយទៅវិញនោះ ចំពោះរឿងរ៉ាវស្នេហាវិញ សម្រាប់តារាចម្រៀងបែបយុវវ័យ អ្នកនាង ពេជ្រ សោភា ត្រូវបានគេមើលឃើញថា នាងជួបប្រទះនូវការបរាជ័យផ្ទួនៗបើទោះបីជាពេលនេះ នាងកំពុងតែសាងភាពផ្អែមល្ហែម នឹងកក់ក្តៅជាមួយតារាសម្ដែងលោក ឆឹម សក្កដា ក៏ពិតមែន តែមហាជនបានគិតឃើញថា នេះគឺជាស្នេហាក្លែងក្លាយ ។

ការពិតណាស់ តារាចម្រៀងស្រីស្រស់ អ្នកនាង ពេជ្រ សោភា ក្តាប់បានឱកាសថតស្ពតពាណិជ្ជកម្មធំៗជាច្រើន ធ្វើឲ្យនាងអាចរកចំណូលបានប្រាក់ រាប់ម៉ឺនដុល្លារបន្ថែមទៀត លើអាជីពចម្រៀង ក្រោយពេលដែលនាងលេចមុខក្នុងស្ពតពាណិជ្ជកម្មផលិតផលផ្សេងៗ និងគ្រឿងសម្អាងមួយចំនួនទៀត នៅរយៈពេលចុងក្រោយ។

ផ្ទុយទៅវិញជំងឺរបស់អ្នកនាង ពេជ្រ សោភា បានធូរស្រាលច្រើនជាងមុនហើយ នៅពេលដែលនាងត្រូវបាន មើលថែរក្សាពីបុរសសង្ហា លោក ឆឹម សក្កដា ក្រោយពីអ្នកទាំង២ បានប្រកាសសារភាពស្នេហ៍ជាមួយគ្នាជាចំហរៀងៗខ្លួននោះ។ ប៉ុន្តែស្នេហានេះត្រូវបានមហាជនមិនជឿជាក់នៅឡើយនោះទេ ហើយបែរជាមានមហាជនខ្លះទៀតលើកឡើងថា នាងសម្តែងល្ខោនស្នេហ៍ ដើម្បីឲ្យសក្កដា បានល្បីឈ្មោះតែប៉ុណ្ណោះ ក្នុងអាជីពសិល្បៈ ។

យ៉ាងណានោះវិញ អ្នកនាង ពេជ្រ សោភា ហាក់មិនខ្វល់រឿងគេរិះគន់របស់មហាជនមកលើរូបនាងថា លេងស្នេហ៍ «ក្លែងក្លាយ» នោះទេ តែនាងបានប្រកាសជាចំហថា នឹងត្រៀមខ្លួននឹងរៀបការជាមួយលោក សក្កដា នាពេលខាងមុខនេះ ព្រោះថាឪពុកម្តាយទាំងសងខាងបានដឹងលឺនឹងឯកភាពគ្នាអស់ទៅហើយ នៅតែពេលរើសពេលវេលាសមស្របរើសថ្ងៃរៀបការ។ អ្នកនាង ពេជ្រ សោភា ក៏សូមអរគុណចំពោះទស្សនិកជនដែលនៅតែគាំទ្រគាត់រហូត មឹងហ្វេនរបស់គាត់ផងដែល៕

     
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម