Connect with us

រស់នៅដាច់ដោយឡែកក្នុងរដូវកាលកូវីដ១៩ Tyra Banks ឡើងគីឡូរហូតដល់ ១៣ គីឡូ ក្រាម

កម្សាន្ត៖ ពិធីការិនីល្បីឈ្មោះក្នុងកម្មវិធី “America’s Next Top Model” និងជាអតីតតារាបង្ហាញម៉ូតវ័យ ៤៧ ឆ្នាំ Tyra Banks បានប្រែប្រួលរូបរាងទាំងស្រុងអំឡុងពេលរស់នៅដាច់ដោយឡែក។

Banks បានបញ្ជាក់ថា សម្រាប់នាង អាហារគឺជាចំណូលចិត្តនៅក្នុងជីវិត ហើយក្នុងអំឡុងពេលទំនេរ និងត្រូវសំងំនៅក្នុងផ្ទះបែបនេះទៀតនាងបានឡើងទម្ងន់រហូតដល់ ១៣ គីឡូក្រាមឯណោះ។ ទោះជាយ៉ាងណា Banks ក៏បានបញ្ជាក់ថា ការឡើង ឬ ស្រកគីឡូគឺស្ថិតក្នុងការគ្រប់គ្រងរបស់នាង ប្រសិនជាត្រូវចូលរួមក្នុងកម្មវិធីអ្វីមួយនាងប្រាកដជាស្រកគីឡូវិញ។

គួរបញ្ជាក់ថា Tyra Banks មិនត្រឹមតែមានជំនាញដើរម៉ូត និងធ្វើជាពិធីករប៉ុណ្ណោះទេ តែនាងក៏ជាផលិតករ អ្នកជំនួញ អ្នកសម្តែង អ្នកចម្រៀង និងជាអ្នកនិពន្ធទៀតផង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម