Connect with us

ភាពកំប្លុកកំប្លែងមេអណ្តើកដែលជាកំលោះសង្ហាប្រាថ្នាអ្វីមិនបាន បែរជាកូនអណ្តើកស្រឡាញ់មេអណ្តើកទៅវិញ ជួបគ្នាជាមួយរឿង “មន្តស្នេហ៍មេអណ្តើក”

ភ្នំពេញ៖ ពិតជាប្លែកទៀតហើយ ធ្លាប់តែឃើញមេអណ្តើកជាមនុស្សស្រី ប៉ុន្តែលើកនេះបែរជាមនុស្សប្រុសទៅវិញ មិនត្រឹមជាមនុស្សប្រុសធម្មតានោះទេ ក៏ប៉ុន្តែជាបុរសសង្ហា ហើយមានមន្តស្នេហ៍ថែមទៀត ធ្វើឱ្យនារីៗគ្រាន់តែឃើញភ្លាម ចាប់ចិត្តស្រឡាញ់តែម្តង។ អីយ៉ាក្រុមបុរសសង្ហាម្នាក់ៗសុទ្ធតែពូកែធ្វើមេអណ្តើកឱ្យគេ ប៉ុន្តែលើកនេះស៊យហើយ ធ្វើមេអណ្តើកចុះឡើង ស្រាប់តែនឹកស្មានមិនដល់ថា កូនអណ្តើកចង់ស៊ីមេអណ្តើកទៅវិញ ពិតជាអស់សំណើចមែន។

ព្រោះតែចិត្តលួចស្រឡាញ់មេអណ្តើក កញ្ញា កេតុង នៅតែមិនចុះចាញ់ចិត្តខ្លួនឯងសោះឡើយ ទោះជាក្រុមមេអណ្តើក ដែលជាបុរសសង្ហា ទៅដល់ទីណាក៏ដោយ ក៏នៅតែគេចមិនផុតពីដៃនារីរូបស្រស់នេះនោះទេ។ ទាំងអស់នេះហើយទើបគេនិយាយថា ធ្វើមេអណ្តើកឱ្យគេ កុំឱ្យកូនអណ្តើកចាប់បានឱ្យសោះ ព្រោះអ្នកណាទ្រាំបានទៅព្រះអើយ បើមេអណ្តើកសុទ្ធតែប្រុសស្អាតៗបែបនេះ។

នេះជាភាពយន្តភាគកូរ៉េដ៏ល្អឯកប្រចាំឆ្នាំ២០២០ ដែលស្ថានីយទូរទស្សន៍ CTN បានយកមកចាក់បញ្ចាំងជូនទស្សនិកជនទស្សនា។ លោកអ្នកប្រាកដជាជក់ចិត្ត អមទៅដោយតារាសម្តែងល្បីៗប្រចាំប្រទេសកូរ៉េ ជាមួយភាពកំប្លុកកំប្លែង បង្កើតជាសំណើចមិនចេះជិនណាយ រំសាយបាត់អស់ទុក្ខកង្វល់។

ស្ថានីយទូរទស្សន៍ CTN ធ្វើការចាក់ផ្សាយភាពយន្តភាគកូរ៉េរឿង “មន្តស្នេហ៍មេអណ្តើក” រៀងរាល់ថ្ងៃ ចន្ទ-ពុធ វេលាម៉ោង ១១: ០០ ដល់ ១២:០០ ព្រឹក៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម