ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជូនដំណឹងដល់ពលរដ្ឋខ្មែរ ពីការអនុគ្រោះបន្តការស្នាក់នៅជាបណ្ដោះអាសន្ន
បាងកក៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងថា រាជរដ្ឋាភិបាលថៃ បានផ្ដល់ការអនុគ្រោះដល់ពលរដ្ឋខ្មែរ បន្តស្នាក់នៅបណ្ដោះអាសន្នដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ថៃទេ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដែលជាប់នៅក្នុងប្រទេសថៃ ដោយសារតែការរឹតត្បិតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរ ដែលប្រើប្រាស់ទិដ្ឋាការប្រភេទទេសចរ ១៤ថ្ងៃ និងទិដ្ឋាការផ្សេងៗ ហើយបានផុតសុពលភាពចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនមានការផាកពិន័យ។
សម្រាប់ពលរដ្ឋខ្មែរ ដែលប្រើប្រាស់បណ្ណព្រំដែនចូលក្នុងប្រទេសថៃ ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅរហូតដល់ពេលព្រំដែនបើកឡើងវិញ។ បន្ទាប់មក ភាគីថៃ តម្រូវឱ្យពលរដ្ឋខ្មែរ ចាកចេញពីប្រទេសថៃ យ៉ាងយូរបំផុត ៧ថ្ងៃ។ សម្រាប់ពលរដ្ឋខ្មែរ ដែលត្រូវទៅបង្ហាញខ្លួនក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ត្រូវបានលើកលែងរហូតដល់មានការជូនដំណឹងជាថ្មី៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍