Connect with us

ជែលលាងដៃ ម៉ាស និងគ្រឿងសម្អាងខុសច្បាប់ចំនួនជាង២០០០កេស ស្មើនឹងប្រមាណ១៣តោន ត្រូវបានរឹបអូសនៅទីតាំងមួយ

ភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ការចុះត្រួតពិនិត្យនេះ គណៈកម្មាធិការអន្តរក្រសួង របស់ គ.ប.ផ.ក បានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២០០០កេស ស្មើនឹងប្រមាណ ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស និងគ្រឿងសម្អាង) ដូចមានខាងក្រោម៖

១. សាប៊ូកក់សក់ម៉ាក Max Care ចំនួន ៥កេស
២. សាប៊ូកក់សក់ម៉ាក THDH ចំនួន ៥៦០កេស
៣. ក្រណាត់ស៊ើមសម្លាប់មេរោគ ៧០០កេស
៤. ម៉ាស់ម់ាក HI PM2.5 ចំនួន ៤កេស
៥. ជែលលាងដៃសម្លាប់មេរោគម៉ាក SOUEEUE (៥០០ម.ល) ចំនួន ៤៧៥កេស
៦. ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ចំនួន ៦០កេស
៧.Spray បណ្តុះសក់ចំនួន ៥កេស
៨. Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល) ចំនួន ៤៥កេស

បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទំាងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖
១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ
២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល
៣. គ្មានអាជ្ញាបណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល
៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច
៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក
៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ
៧. បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល

ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអជីវកម្មបណ្តោះ
អាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍
និងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់៕

Loading...

ពេញនិយម