Connect with us

តួឯកស្រីក្នុងរឿង Itaewon Class ចែករំលែករូបក្នុងថ្ងៃខួបកំណើតម្សិលមិញ ធ្វើឱ្យអ្នកគាំទ្រអត់ទ្រមិនសរសើរមិនបាន

កូរ៉េខាងត្បូង៖ អ្នកគាំទ្ររឿងភាគកូរ៉េប្រាកដជាបានស្គាល់រឿង “Itaewon Class” ជាមិនខាន ដោយសាររឿងនេះទទួលបានជោគជ័យខ្លាំងប្រចាំ ២០២០ និងទើបតែចេញភាគបញ្ចប់នៅ Netflix កាលពីពេលថ្មីៗនេះផងដែរ។

ក្រោយពីបានក្លាយជាតួឯកស្រី Jo Yi Seo ក្នុងរឿង Itaewon Class មក Kim Da Mi ទទួលបានប្រជាប្រិយភាពមិនស្ទើរឡើយ ដោយអ្នកគាំទ្របានធ្វើការសរសើរពីសាច់រឿងក៏ដូចជាតួសម្តែងគឺមានភាពល្អឥតខ្ចោះតែម្តង។

ក្រឡេកមើលកាលពីម្សិលមិញវិញ Kim Da Mi បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងគណនីយ Instagram របស់ខ្លួនដោយក្នុងដៃមានកាន់នំខួបកំណើត និងកាដូជាច្រើន ក្នុងនោះដែរនាងក៏បានសរសេរពាក្យ “អរគុណ”។

ក្នុងគម្រប់ខួប ២៥ ឆ្នាំរបស់តួឯកស្រីក្នុងរឿង Itaewon Class អ្នកគាំទ្រនាងជាច្រើនបានចូលរួមអបអរថ្ងៃកំណើត និងសរសើរនាងមិនដាច់ពីមាត់ថាគួរឱ្យស្រលាញ់៕

ប្រភព៖ allkpop
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម