Connect with us

ប្រធានាធិបតីវៀតណាមលោក Tran Dai Quang បានទទួលមរណៈភាពហើយ ក្នុងករណីដែលមិនបានបញ្ជាក់នឹងអះអាងពីជំងឺ

ក្រុងហាណូយ៖ លោកប្រធានាធិបតីប្រទេសវៀតណាមលោក Tran Dai Quang ដែលជាមេបញ្ជាការទី 2 របស់ប្រទេសវៀតណាម បន្ទាប់ពីមេដឹកនាំគណបក្សកុម្មុយនិស្តបានទទួលមរណៈភាពហើយ ដោយរដ្ឋាភិបាលនិយាយនៅថ្ងៃសុក្រនេះថា ជំងឺរបស់លោកធ្ងន់ធ្ងរហើយ គាត់បានស្លាប់ក្នុងអាយុ 61 ឆ្នាំ។

សេចក្តីថ្លែងការណ៍របស់គេហទំព័ររបស់វៀតណាមបាននិយាយថាលោក Tran Dai Quang បានទទួលមរណៈភាពទោះបីជាគ្រូពេទ្យ”ខិតខំប្រឹងប្រែងបំផុត”ដើម្បីព្យាបាលគាត់ដោយសាស្ត្រាចារ្យវៀតណាមនិងគ្រូពេទ្យនិងការយកចិត្តទុកដាក់បំផុតរបស់មេដឹកនាំបក្សនិងរដ្ឋក៏ដោយ ។ “គ្រូពេទ្យបាននិយាយថាគាត់បានស្លាប់នៅនៅមន្ទីរពេទ្យកងទ័ព 108 នៅទីក្រុងហាណូយប៉ុន្តែមិនបានបញ្ជាក់អោយច្បាស់ពីជំងឺរបស់គាត់នៅឡើយនោះទេ ។

លោក Tran Dai Guang បានធ្វើជាម្ចាស់ផ្ទះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងពេលដែលលោក ត្រាំ មកទស្សនកិច្ចជាលើកដំបូងរបស់លោកទៅកាន់ប្រទេសកុម្មុយនីសកាលពីឆ្នាំមុនដែល លោក ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលមួយនៃមេដឹកនាំប៉ាស៊ីភិច Rim ។

នេះជាការបង្ហាញជាសាធារណៈចុងក្រោយរបស់គាត់គឺនៅក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សកុម្មុយនិស្តកំពុងកាន់អំណាចនិងការទទួលភ្ញៀវគណៈប្រតិភូពីប្រទេស ចិនកាលពីថ្ងៃពុធ។ គាត់មើលទៅដូចជាទន់ខ្សោយនៅពេលដែលគាត់ឡើងសន្ទរកថាលើកញ្ចក់ទូរទស្សន៍របស់វៀតណាម។

លោក Quang មិនបានលេចមុខជាសាធារណៈអស់រយៈពេលជាងមួយខែកាលពីឆ្នាំមុនដោយបង្កើនការរំពឹងទុកអំពីសុខភាព នឹងការព្យាលជំងឺរបស់គាត់។

លោក Tran Dai Guang កើតនៅភាគខាងជើងខេត្ត Ninh Binh លោក Quang បានចូលរៀននៅមហាវិទ្យាល័យប៉ូលីសហើយបានឡើងឋានន្តរស័ក្តិ នៅមុខតំណែងជាច្រើននៅក្រសួងសាធារណៈសន្តិសុខ មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្នុងឆ្នាំ 2011 ។

មន្រ្តីសន្តិសុខការងារនិងឧត្តមសេនីយ៍ផ្កាយបួនលោក Quang ត្រូវបានជ្រើសរើសអោយធ្វើជាប្រធានាធិបតីនៅក្នុងខែមេសាឆ្នាំ 2016 ដោយរដ្ឋសភា ដែលគ្របដណ្តប់ដោយទៅពួកកុម្មុយនីសដែលមានប្រសិទ្ធិភាពក្លាយជាបុរសមានអំណាចទី 2 នៅក្នុងប្រទេសបន្ទាប់ពីលោកអគ្គលេខា Nguyen Phu Tron ។
រដ្ឋសភាគ្រោងនឹងកោះប្រជុំមួយនៅខែក្រោយហើយរំពឹងថានឹងជ្រើសរើសប្រធានាធិបតីថ្មី ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម