Connect with us

សមាជិកក្រុម Girls ‘Generation កញ្ញា Kwon Yuri នឹងចេញអាល់ប៊ុមទោលដំបូងនៅខែតុលានេះ

សេអ៊ូល៖ តារាចម្រៀងកូរ៉េកញ្ញា Kwon Yuri សមាជិកក្រុមចម្រៀង Girls ‘Generation រំពឹងថានឹងចេញអាល់ប៊ុមទោលដំបូងរបស់នាងក្នុងខែតុលានិងចាប់ផ្តើមចេញជាផ្លូវការ! បើយោងតាមសម្តីអ្នកគ្រប់គ្រងផលិតកម្មថា កញ្ញា Kwon Yuri បានធ្វើការសហការជាមួយ Dj ម្នាក់កាលពីខែមុន ។ ប៉ុន្តែនេះជាលើកទី 1 ហើយដែល Yuri បានគ្រោងនឹងចេញ អាល់ប៊ុមទោល ម្នាក់ឯងដែលធ្វើអោយសមាជិកក្នុងក្រុមមានការងើយឆ្ងល់យ៉ាងខ្លាំង។

ការចេញនៅអាល់ប៊ុមថ្មីមួយនេះកញ្ញា Yuri បានសហការជាមួយ DJ Raiden តាមរយៈ SM ‘STATION’ កាលពីខែមករាមក ប៉ុន្តែនេះគឺជាលើកទី 1 ដែលនាងចេញផ្សាយជាផ្លូវការ ហើយ អាល់ប៊ុមថ្មីរបស់ Yuri គឺមានការរៀបចំបន្ថែមពីចង្វាក់សូឡូ នាងនឹងបង្ហាញពីភាពខុសគ្នាពីមិត្តភ័ក្ដិរួមក្រុមរបស់នាងដូចជា Taeyeon, Hyoyeon និង Yoona ដែលបានចេញអាល់ប៊ុមទោលនៅក្នុងក្រុម Girls ‘Generation រួចមកហើយ។ ”

លើសពីនេះទៅទៀត Yuri ត្រូវបានគេហៅអោយសម្តែងនៅក្នុងរឿងថ្មីមានចំណងជើងថា Dae Jang Geum កំពុងតែដើរជាតួអង្គ Bok Seung Ah ជាខ្សែភាពយន្ដរបស់ស្ថានីយទូរទស្សន៍ MBC នាពេលខាងមុខនេះនឹងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី 4 ខែតុលា។ មិនលើសពីនេះនោះទេកញ្ញា Yuri ក៏កំពុងតែផ្តោតទៅលើការពង្រីកសមត្ថភាពរបស់នាងក្នុងនាមជាតារាសម្តែងដែលឈរនៅលើកំពូលគេ របស់ក្រុមតារាចម្រៀង Girls ‘Generation របស់នាង។ នាងក៏មានការរំពឹងថានឹងបង្ហាញខ្លួននៅលើឆាកកម្មវិធីតន្ត្រីបន្ទាប់ពីការរៀបចំលម្អិតបន្ថែមទៀតជាមួយនឹងសាច់រឿងថ្មីរបស់នាង គឺរឿង Dae Jang Geum ដែលមានការឃ្លាំមើលពីម្ចាស់ផលិតកម្មផងដែល។ ”

ដំណឹងល្អនៃការចេញអាល់ប៊ុមទោលដំបូងរបស់នាងបានក្លាយជាការភ្ញាក់ផ្អើលនឹងរីករាយនៅពេលដែលអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភអំពីការអះអាងរបស់ កញ្ញាYuri ថានាងនឹងមិនមានប្រជាប្រិយភាពគ្រប់គ្រាន់នោះទេ ព្រោះនាងមិនមបានធ្វើកិច្ចប្រជុំនឹងគាំទ្រពីសមាជិកក្នុងក្រុមរបស់នាង។ អ្នកគ្រប់គ្រងផលិតកម្ម របស់នាងបានប្រាប់នាងថានាងនឹង “ខកចិត្ត” នៅពេលYuri ចេញអាល់ប៊ុមមួយនេះ ប៉ុន្តែក្រោយមកកញ្ញា Yuri បានបញ្ជាក់ថានាងជឿជាក់លើរូបនាង។

ក្រឡេកមើលទៅដូចជាកញ្ញា Yuri ចង់បង្ហាញឱ្យឃើញថាពួកគេមានភាពខុសគ្នាទាំងអស់ ទាំងការសម្ដែងនិងការច្រៀង។ កញ្ញា Yuri បន្តថាគម្រោងទាំងពីររបស់នាងនឹងទទួលបានជោគជ័យលើសពីអ្នកដ៏ទៃគិត ហើយកញ្ញា Yuri មិនធ្វើអោយអ្នកគាំទ្រខកចិត្តឡើយ ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម