Connect with us

Pogba ចង់បង្ហាញខ្លួនឡើងវិញ ក្រោយខកខានជាច្រើនប្រកួត

Paul Pogba បានឲ្យដឹងថា រូបគេចង់បង្ហាញខ្លួនឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីខកខានលេងជា ច្រើនប្រកួតនៃរដូវកាលនេះ ដោយសារមានបញ្ហារបួស។

កីឡាករជម្រើសជាតិបារាំងវ័យ ២៧ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំខកចិត្តអស់រយៈពេលជាយូរមកហើយ ប៉ុន្តែខ្ញុំ នឹងបន្តការហ្វឹកហាត់នៅពេលក្លិបត្រលប់មកវិញ បន្ទាប់ពីជំងឺរាតត្បាតមានភាពប្រសើរឡើងវិញ។ អ្នករាល់គ្នាគិតថា មិនល្អ ប៉ុន្តែខ្ញុំមិនដែលមានរឿងដូចនេះក្នុងអាជីពរបស់ខ្ញុំទេ ដូច្នេះខ្ញុំតែងតែយកវាតាមរបៀបល្អ។ វាធ្វើឲ្យខ្ញុំឃ្លានកាន់តែខ្លាំងក្នុងការវិលត្រឡប់មកវិញ ហើយវាគ្រាន់តែបង្ហាញថា ខ្ញុំស្រឡាញ់បាល់ទាត់ខ្លាំងប៉ុណ្ណា»។

គួរបញ្ជាក់ផងដែរថា Pogba មិនបានចូលលេង ចាប់តាំងពីថ្ងៃទី ២៦ ខែធ្នូ ដោយសារបញ្ហារបួស ទើបតែធ្វើការវះកាត់កាលពីខែមករា ខណៈដែលរូបគេបង្ហាញខ្លួនបានតែ ៨ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ៕

Loading...

ពេញនិយម