គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកផ្ទុកវីរុសកូវីដ-១៩ មានការធ្លាក់ចុះសល់ ៣១ករណី ខណៈពេលនេះមានអ្នកជាសះស្បើយរហូតដល់ ១៤នាក់ថ្មីបន្ថែមទៀត
ភ្នំពេញ៖ គិតត្រឹមព្រឹកម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ យោងតាមសេចក្កីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មកទល់ពេលនេះក្រសួងមិនទាន់បានរកឃើញនៅករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ នោះឡើយ ប៉ុន្តែចំនួនអ្នកជាសះស្បើយបានកើនឡើងបន្ថែមចំនួន ១៤នាក់ថ្មី បន្ថែមទៀត ទាំងអស់នេះជាការជោគជ័យមួយសម្រាប់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។
ទិន្នន័យសរុបអ្នកឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានចំនួន ១២២ករណី (ស្ត្រី៣៨ និង បុរស ៨៤នាក់) សម្រាប់ចំនួនអ្នកជាសះស្បើយមានចំនួនកើនឡើងដល់ ៩១នាក់។ សម្រាប់អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យមានចំនួន ៣១នាក់ (ស្ត្រី ១១នាក់ និង បុរស ២០នាក់)៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍