Connect with us

ដោយសារ ទិន ហ្វី ធ្វើសប្បុរសធម៌ស្ងាត់ៗគ្មានអ្នកដឹងទើបធ្វើឱ្យមហាជនរិះគន់ថាមិនជួយសង្គម តែទោះជាយ៉ាងណាក៏លោកនៅតែរក្សាភាពស្ងៀមស្ងាត់

ហុងកុង៖ តារាល្បីៗនៅក្នុងវិស័យសិល្បៈហុងកុងបានចូលរួមបរិច្ចាគថវិកាក្នុងសកម្មភាពសប្បុរធម៌ដែលឈ្មោះពួកគេបានរីកសុះសាយជាសាធារណៈជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺស្តេចកំប្លែង Stephen Chow ឬ ទិនហ្វី ដែលត្រូវបានគេដឹងថាមានទ្រព្យសម្បត្តិច្រើនសន្ធឹកបែរជាគ្មានឈ្មោះក្នុងបញ្ជីសប្បុរសធម៌ទៅវិញរហូតដល់មានពាក្យខ្សឹបខ្សាវថា Chow ស្រលាញ់លុយជាងកេរ្តិ៍ឈ្មោះ។

កំឡុងពេលនេះដែរ វីរុសកូវីដ-១៩ កំពុងតែវាយលុកពិភពលោកខ្លាំងដែលធ្វើឱ្យមនុស្សប្រមាណ ៨០,០០០ ឆ្លង និងមនុស្សជាង ៣០០០ នាក់បានស្លា ប់រហូតធ្វើឱ្យប្រទេសចិនប្រឈមនឹងស្ថានភាពអួរអាប់ចារក្នុងប្រវត្តិសាស្ត្រ។ ស្ថានភាពបែបនេះបានធ្វើឱ្យតារាជាច្រើនរូបនាំគ្នាចេញមុខបរិច្ចាគទឹកប្រាក់ដោយអ្នកខ្លះបានឧបត្ថម្ភជាម៉ាស បរិក្ខាពេទ្យ រថយន្តសង្គ្រោះបន្ទាន់ អាហារជាដើម និងបានផ្ញើរបស់ទាំងនោះទៅទីក្រុងអ៊ូហាន។ ងាកមកមើលស្តេចកំប្លែង Stephen Chow វិញបែរជាផ្ញើសម្លេងសារលើកទឹកចិត្តដល់បុគ្គលិកដែលកំពុងប្រយុទ្ធតទល់ជាមួយនឹងវីរុសដ៏កាចសាហាវមួយនេះនៅក្នុងតំបន់ដែលកំពុងរាតត្បាតទៅវិញ សកម្មភាពមួយនេះត្រូវបានវេជ្ជបណ្ឌិត Lei Ba បង្ហាញការសរសើរដល់ស្តេចកំប្លែងហុងកុង Stephan Chow នៅលើកញ្ចក់ទូរទស្សន៍រហូតធ្វើឱ្យមហាជនកាត់បន្ថយការរិះគន់ទៅលើលោកវិញ។ ទោះជាយ៉ាងណា ពួកគេនៅតែចង់ដឹងថាតើសេ្តចកំប្លែងដែលមានទ្រព្យសម្បត្តិជាច្រើនរូបនេះបានចូលរួមបរិច្ចាគទឹកប្រាក់ដល់ទីក្រុងអ៊ូហានដែរ ឬ ទេ? ទោះមានពាក្យខ្សឹបខ្សាវយ៉ាងណាក៏ Stephan Chow មិនបញ្ចេញប្រតិកម្ម និងបកស្រាយអ្វីទាំងអស់រហូតថ្មីៗនេះ វេជ្ជបណ្ឌិត Lei Ba មកពីមន្ទីរពេទ្យនាខេត្តស៊ីឈ័ន បានធ្វើការថ្លែងអំណរគុណដល់ Stephen ដែលបានឧបត្ថម្ភគ្រឿងបរិក្ខារពេទ្យដល់ពួកគេដែលនេះប្រៀបបីដូចជាការប្រគល់ជូននូវអាវុធដល់ទាហានដែលកំពុងតទល់ក្នុងសមរភូមិអ៊ីចឹង។

Stephan Chow បានចូលរួមបរិច្ចាគទៅដល់អង្គការជាច្រើនកន្លងមកតែមិនដែលបង្ហាញឈ្មោះជាសាធារណៈឡើយ។ គួរំឮកដែរថា កាលពីឆ្នាំ ២០០៨ នៅពេលដែលខេត្តវិនឈ័ន និងខេត្តស៊ីឈ័ន បានរងគ្រោះដោយសាររញ្ជួយដីដែលបានធ្វើឱ្យមនុស្សជាច្រើនគ្រួសារបាត់បង់ទីជម្រក កំឡុងពេលនោះ Stephan Chow គឺជាបុគ្គលទី ១ ដែលបានបរិច្ចាគទឹកប្រាក់ ៣.៨ លានដុល្លារដល់កាកបាទក្រហមដែលមានមនុស្សតិចបំផុតបានដឹង។ មិនត្រឹមតែប៉ុណ្ណោះ ទឹកប្រាក់ចំនួន ១២៩ លានដុល្លារក៏បានចំណាយដើម្បីសាងសង់សាលារៀនជាង ១០០ កន្លែអផងដែរ។ ទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណា ប៉ុន្តែបើក្រឡេកមើលពីជីវភាពរស់នៅរបស់ Chow វិញគឺមិនមានភាពស៊ីវិល័យឡើយ ហើយកន្លងមកដោយសារមិនស្គាល់ពីលោកច្បាស់ក៏មានមនុស្សជាច្រើនបានរិះគន់លោកថាជាមនុស្សម៉ៅស្វិត ប៉ុន្តែជាក់ស្តែងស្តេចកំប្លែងរូបនេះស្លៀកសម្លៀកបំពាក់ដដែលៗដោយសារលោកចង់ការពារបរិស្ថានតែប៉ុណ្ណោះ និងតែងបរិភោគម្ហូបសល់ទោះបីជាទទួលរងការសើចចំអកក៏ដោយ៕

ប្រភព៖ Zing

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម