Connect with us

Marouane Fellaini ចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសេះស្បើយពីកូរ៉ូណាវីរុស

អតីតខ្សែបម្រើ Marouane Fellaini របស់ក្រុមបិសាចក្រហម Manchester United ដែលបានធ្វើតេស្ត៍រកឃើញកូរ៉ូណាវីរុស បានចាកចេញពីមន្ទីរពេទ្យហើយ។

កីឡាករអន្តរជាតិប៊ែលហ្សិកវ័យ ៣២ ឆ្នាំរូបនេះបានទទួលការព្យាបាលរយៈពេល ៣ សប្តាហ៍ នៅប្រទេសចិន បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យរកឃើញវីរុសនេះកាលពីថ្ងៃទី ២២ ខែមីនា។ ក្រោយចេញពីមន្ទីពេទ្យរូបគេបានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «ដល់ពេលដែលខ្ញុំត្រូវថ្លែងអំណរគុណពីបេះដូងខ្ញុំទៅដល់បុគ្គលិក ពេទ្យ ហើយក៏បានថ្លែងអំណរគុណដល់ក្លិប Shandong Luneng ដែលបានយកចិត្ត ទុកដាក់លើរូបខ្ញុំផងដែរ»។

គួរបញ្ជាក់ផងដែរថា Fellaini បានផ្លាស់ទៅលេងឲ្យក្លិប Shandong Luneng នៅប្រទេសចិន ក្នុងឆ្នាំ ២០១៩ បន្ទាប់ពី ១១ រដូវកាលនៅលីហ្គអង់គ្លេសជាមួយក្រុមបិសាចក្រហម ManUtd និង Everton៕

Loading...

ពេញនិយម