ថៃ ពិចារណាលើការផ្ដល់ឧបករណ៍អេឡិកត្រូនិក សម្រាប់សិស្សដែលសិក្សាពីផ្ទះ
បាងកក៖ ក្រសួងអប់រំថៃ ធ្លាប់គិតគូពីការផ្ដល់នូវឧបករណ៍អេឡិកត្រូនិក ឬថេប្លេក ដល់សិស្សដែលសិក្សាពីផ្ទះ ក្នុងការទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩ ប៉ុន្តែការប្រើប្រាស់វិធីសាស្ត្រមួយនេះ នឹងបង្កជាបញ្ហា ដោយសារតែតម្លៃខ្ពស់ និងមិនសូវមានប្រសិទ្ធភាពសម្រាប់ការទាក់ទងរវាងលោកគ្រូអ្នកគ្រូ និងសិស្ស។
ដោយការផ្ដល់នូវឧបករណ៍អេឡិចត្រូនិកមិនអាចធ្វើទៅរួច លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំថៃ បានស្នើឱ្យមានការបង្រៀនដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ សម្រាប់សិស្សានុសិស្សដែលសិក្សាពីផ្ទះ អំឡុងការរាតត្បាតនៃវីរុសកូវីដ១៩។ លោកបន្តថា ក្រសួងបានស្នើគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមនជាតិថៃ ដើម្បីបញ្ចូលកម្មវិធីបង្រៀន នៅលើកញ្ចក់ទូរទស្សន៍របស់ស្ថានីយទូរទស្សន៍ចំនួន ១៣។
នៅថ្ងៃទី១៦ ខែឧសភា ថៃនឹងចាប់ផ្ដើមធ្វើតេស្តសាកល្បងការបង្រៀនតាមកញ្ចក់ទូរទស្សន៍ឌីជីថល។ ប៉ុន្តែ ប្រសិនបើស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ត្រូវបានបញ្ចប់ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេសនេះ នឹងបើកឱ្យសិក្សាចូលរៀនជាធម្មតា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍