ដោយខ្វះឯកសណ្ឋានពេទ្យ ជប៉ុនសំណូមពរឱ្យមានការបរិច្ចាគអាវភ្លៀងសម្រាប់ការពារកូវីដ១៩ ជំនួសវិញ
ជប៉ុន៖ ទីក្រុងអូសាកា នៃប្រទេសជប៉ុន បានស្នើឱ្យប្រជាពលរដ្ឋ បរិច្ចាគអាវភ្លៀងសម្រាប់ក្រុមគ្រូពេទ្យ ដែលកំពុងជួយដល់អ្នកជំងឺកូវីដ១៩ និងកំពុងខ្វះឯកសណ្ឋានការពារ ស្របពេលដែលគ្រូពេទ្យមួយចំនួន បានពាក់ថង់ប្លាស្ទិក ដែលគេប្រើសម្រាប់ដាក់សំរាម។
ទីក្រុងអូសាកា ជាទីក្រុងទី២ បន្ទាប់ពីទីក្រុងតូក្យូ ដែលមានចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាងគេនៅជប៉ុន ដោយមានចំនួនប្រហែល ៩០០ករណី គិតត្រឹមថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ។ មន្ទីរពេទ្យនៅក្រុងមួយនេះ បានសម្រេចចិត្តក្នុងការទទួលនូវការបរិច្ចាគជាអាវភ្លៀង សម្រាប់ក្រុមគ្រូពេទ្យ។
លោករដ្ឋមន្ត្រីសុខាភិបាលជប៉ុន Katsunobu Kato បានដឹកនាំកិច្ចប្រជុំមួយជាមួយថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម ដោយជំរុញពួកគេ ឱ្យបង្កើនការផលិតម៉ាស និងសម្ភារបរិក្ខារពេទ្យផ្សេងៗ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ចំណែក លោករាជរដ្ឋាភិបាលជប៉ុន បានដាក់ចេញវិធានការចែកម៉ាសធ្វើពីក្រណាត់ ដែលអាចប្រើប្រាស់ឡើងវិញ ចំនួន២ម៉ាស សម្រាប់ផ្ទះនីមួយៗ។
គួររំឭកថា កាលពីសប្ដាហ៍មុន ជប៉ុនបានប្រកាសអាសន្ន ដោយសារវិបត្តិកូវីដ១៩ ខណៈតួលេខបច្ចុប្បន្ននៃអ្នកឆ្លងសរុប បានកើនដល់ប្រហែល ៨២០០នាក់ និងស្លាប់ ១៦៦នាក់៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍