Connect with us

សហព័ន្ធបាល់ទាត់អេស្ប៉ាញបដិសេធសំណើរបស់ La Liga ក្នុងការយកជំនួប Girona vs Barcelona ទៅដាក់នៅអាមេរិក

សហព័ន្ធបាល់ទាត់អេស្ប៉ាញបានច្រានចោលសំណើរបស់ La Liga ក្នុងការយកការប្រកួតរវាង Girona នឹង Barcelona ទៅលេងនៅអាមេរិក នៅថ្ងៃទី២៦ខែមករាឆ្នាំ២០១៩។


តាមច្បាប់ FIFA ការប្រកួតពានរង្វាន់ក្នុងស្រុកដែលចង់ធ្វើក្រៅទឹកដី ត្រូវមានការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់ប្រទេសនោះ, និងសហព័ន្ធដែលពាក់ព័ន្ធជាមុនសិន។


ករណីរបស់ Girona និង Barcelona គឺត្រូវសុំការអនុញ្ញាតពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ, ពី UEFA, ពីសហព័ន្ធកីឡាបាល់ទាត់អាមេរិក និងពីសហព័ន្ធ CONCACAF។ យ៉ាងណាក្តីសំណើរបស់ La Liga នាំអោយមានការរិះគន់ច្រើន ហើយចុងក្រោយ សហព័ន្ធបាល់ទាត់អេស្ប៉ាញបានបដិសេធតែម្តង។


កត្តានេះអាចបញ្ចប់ក្ដីសង្ឃឹមរបស់ La Liga និង ក្រុមហ៊ុន Relevent ដែលចង់រៀបចំយ៉ាងហោច ១ មួយរដូវកាល ១ប្រកួត នៅទឹកដីអាមេរិក ដូចដែលមានក្នុងកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំរបស់ពួកគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម