Connect with us

គិលានុបដ្ឋាយិកាអង់គ្លេសម្នាក់ស្លា ប់ដោយ COVID-19 តែកូនក្នុងផ្ទៃត្រូវបានជួយសង្គ្រោះ

ទារិកាមួយរូប ត្រូវបានសង្គ្រោះដោយជោគជ័យ ពីម្ដាយមានផ្ទុកវីរុស COVID-19 ប៉ុន្តែស្ដ្រីជាម្ដាយបានស្លាប់ ក្រោយការសម្រាលកូនដោយវះកាត់នេះបានប៉ុន្មានថ្ងៃក្រោយមកទៀត។

សារព័ត៌មានអង់គ្លេស Independent បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា នេះថា ទារិកាដែលជាកូនរបស់ស្ត្រីវ័យ២៨ ឆ្នាំខាងលើត្រូវបានជួយសង្គ្រោះ ឱ្យមានសុវត្ថិភាព និងមានសុខភាពល្អធម្មតា។ ស្រ្តីរូបនេះជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យសាកលវិទ្យាល័យLuton and Dunstable នៅប្រទេសអង់គ្លេស។

ស្រ្តីខាងលើត្រូវបានបញ្ជូនទៅកាន់បន្ទប់វះកាត់ភ្លាមៗក្រោយបានដឹងថាមានផ្ទុកវីរុស COVID-19 ដើម្បីជួយសង្គ្រោះកូននៅក្នុងផ្ទៃ។ ថ្វីបើកូនរបស់នាងមានសុវត្ថិភាពក៏ពិតមែន តែស្រ្តីជាគិលានុបដ្ឋាយិការូបនេះបានស្លាប់នៅប៉ុន្មានថ្ងៃក្រោយវះកាត់បើទោះបីជាមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរក៏ដោយ។

ការស្លាប់គិលានុបដ្ឋាយិកាខាងលើ បានធ្វើឱ្យចំនួនបុគ្គលិកសុខាភិបាលនៅអង់គ្លេសស្លាប់ដោយសារ COVID-19 ឡើងដល់៤៥នាក់៕

ប្រភព៖ Hellokrupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com