Connect with us

ទីបំផុតរឿង “The King: Enternal Monarch” នឹងមានលើ Netflix ក្នុងថ្ងៃនេះហើយ

កូរ៉េខាងត្បូង៖ រឿងភាគ “The King: Enternal Monarch” បានបើកសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ ដោយមានវត្តមានតួអង្គក្នុងភាពយន្តដែលទស្សនិកជនទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកនេះ ទីបំផុតរឿងភាគមួយនេះ នឹងចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃនេះហើយ។

សាច់រឿងមួយនេះ និយាយអំពីស្តេចមួយអង្គបានឆ្លងចូលទៅក្នុងភពមួយនៅពេលដែលក្លោងទ្វារអាថ៌កំបាំងបើកឡើងរវាងពិភពពីរ ដែលអាចនាំទ្រង់បានជួបនឹងមនុស្សស្រីម្នាក់ដែលទ្រង់បានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំ។ រូបភាពទេវបុត្រជិះសេះសជាតួអង្គសម្តែងដោយតារាដ៏ល្បីប្រចាំកូរ៉េខាងត្បូង Lee Minhoo និងតួអង្គស្រី Kim Go Eun បានចាប់ដៃគូសម្តែងបានយ៉ាងល្អឥតខ្ចោះតែម្តង។

តួឯកប្រុសស្រីទាំង ២ បានបង្ហាញអារម្មណ៍រំភើបលាយឡំជាមួយនឹងក្តីបារម្ភដោយសារតែខានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍យូរ តែយ៉ាងណាអ្នកទាំង ២ ក៏សង្ឃឹមថារឿងមួយនេះមិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ។

គួរបញ្ជាក់ដែរថា រឿង “The King: Enternal Monarch” នឹងចាក់ផ្សាយនៅវេលាយប់ម៉ោង ១០ (ម៉ោងនៅកូរ៉េ) ថ្ងៃទី១៧ ខែមេសា នេះ និងមាននៅលើ Netflix ផងដែរ៕

(ទស្សនាវីដេអូ)

ប្រភព៖ allkpop

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com