Connect with us

Selena Gomez ប្តឹងក្រុមហ៊ុនហ្គេមអនឡានចិនមួយចំនួនដែលបានយករូបនាងទៅដាក់ក្នុងហ្គេមដោយគ្មានការអនុញ្ញាត

អាមេរិក៖ យោងតាមគេហទំព័រដើម ABACUS បានចុះផ្សាយថា តារាចម្រៀងលំដាប់ជួរមុខអាមេរិក Selena Gomez បានធ្វើការប្តឹងដល់ក្រុមហ៊ុននៅប្រទេសចិនដែលបានប្រើប្រាស់រូបភាពរបស់នាងនៅក្នុងហ្គេមស្មាតហ្វូនមានឈ្មោះ Clothes Forever – Styling Game ដែលអាចទាញយកបានដោយឥតគិតថ្លៃតាមរយៈ Apple’s App Store។

ឯកសារច្បាប់ពីមេធាវីរបស់ Gomez បានបញ្ជាក់ថា ហ្គេមមួយនេះមានការវាយតម្លៃការពេញចិត្តក្នុងកម្រិតផ្កាយ ៣.៥ ក្នុងចំណោមផ្កាយ ៥។ សូមបញ្ជាក់ដែរថា ការដាក់ប្រើប្រាស់រូបភាពរបស់តារាស្រីអាមេរិករូបនេះក្នុងប្រព័ន្ធហ្គេមអនឡានរបស់ក្រុមហ៊ុននៅប្រទេសចិនមិនបានឆ្លងកាត់ការពិគ្រោះយោបល់ ឬ ជូនជាដំណឹងដល់នាងឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com