Connect with us

ការព្យាបាលសាកល្បង អ្នកជំងឺវីរុស COVID-19 ជាសះស្បើយលឿន ដោយប្រើថ្នាំ Remdesivir

អាមេរិក៖ អ្នកជំងឺវីរុស COVID-19 ដែលបានប្រើប្រាស់ថ្នាំ Remdesivir ជាសះស្បើយលឿន និងភាគច្រើន បានត្រលប់ទៅផ្ទះ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នេះបើយោងតាមការផ្សាយរបស់CNN នៅថ្ងៃទី១៧ ខែមេសានេះ។

អ្នកជំងឺវីរុស COVID-19 ទាំងនេះ បានចូលរួមក្នុងការព្យាបាលសាកល្បង ដោយប្រើថ្នាំRemdesivir ដោយអ្នកទាំងនោះសុទ្ធតែមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ និងក្ដៅខ្លួន។ ប៉ុន្តែអ្នកជំងឺទាំងនោះ បានជា និងអាចចេញពីមន្ទីរពេទ្យ ដោយប្រើពេលមិនដល់មួយសប្តាហ៍ ក្រោយការព្យាបាល។

ដោយសារតែមិនទាន់មានថ្នាំព្យាបាលវីរុស COVID-19 នេះជាក់លាក់ ថ្នាំជាច្រើនប្រភេទបានកំពុងស្ថិតក្នុងការព្យាបាលសាកល្បង ក្នុងនោះ រួមមានថ្នាំ Remdesivir នេះដែរ។ ថ្នាំ remdesivir ផលិតដោយក្រុមហ៊ុន Gilead និងប្រើប្រឆាំងនឹងជំងឺ Ebola តែមានការជោគជ័យទាប។ ប៉ុន្តែការសិក្សាទៅលើសត្វបង្ហាញថា ថ្នាំនេះ អាចការពារ និងព្យាបាលវីរុសក្នុងត្រកូលកូរ៉ូណា រួមមានវីរុស COVID-19 ក៏ដូចជា SARS និង MERS។

វេជ្ជបណ្ឌិត Kathleen Mullane អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Chicago និងជាអ្នកដឹកនាំការព្យាបាលសាកល្បងនេះ បានលើកឡើងថា អ្នកជំងឺភាគច្រើន គឺមានសភាពសុខភាពធ្ងន់ធ្ងរមុនការព្យាបាល ហើយភាគច្រើនអ្នកទាំងនោះ អាចចេញពីមន្ទីរពេទ្យក្នុងរយៈពេល ៦ថ្ងៃក្រោយការព្យាបាល ពោលគឺអំឡុងពេលនៃការព្យាបាលដោយថ្នាំនេះ គឺមិនដល់១០ថ្ងៃទេ។

ការព្យាបាលសាកល្បងនៃថ្នាំ Remdesivir នេះ កំពុងបន្ត ដែលក្រុមហ៊ុន Gilead បានផ្តល់ថ្នាំនេះដល់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរចំនួន ២ ៤០០នាក់នៅកន្លែងព្យាបាលសាកល្បង១៥២កន្លែង ដោយមានអ្នកជំងឺមានរោគសញ្ញាមធ្យម ចំនួន ១ ៦០០នាក់នៅមន្ទីរពេទ្យ ១៦៩កន្លែង ជុំវិញពិភពលោក។

ក្រុមហ៊ុន Gilead បានបន្តថាពួកគេរំពឹងថា នឹងទទួលបានលទ្ធផលពីការព្យាបាលសាកល្បងនេះនៅចុងខែនេះ៕

ប្រភព៖ www.hellokrupet.com

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com