Connect with us

Mai Davika ចែករំលែកពីវិធីសាស្ត្រថែរាង ដោយនាងមិនគាំទ្រឱ្យប្រើប្រាស់ថ្នាំសម្រកទម្ងន់ឡើយ

ប្រទេសថៃ៖ តួឯកស្រីក្នុងរឿង “បេះដូងវេទមន្ត” ដែលអ្នកគាំទ្រជាច្រើនបានកោតសរសើរចំពោះរូបរាងដ៏តូចច្រឡឹង ក្បាលពោះរាបស្មើបានចែករំលែកនូវវិធីសាស្ត្ររក្សារាងឱ្យនៅស្អាតដោយសារមានអ្នកគាំទ្រសួរច្រើនពេកទើបនាងបានធ្វើវីដេអូបង្ហាញជាសាធារណៈតែម្តង។

តួឯកស្រីរូបនេះមិនគាំទ្រក្នុងការណែនាំឱ្យទាំងអស់គ្នាដែលមានបំណងចង់ស្រកទម្ងន់ប្រើប្រាស់ថ្នាំដើម្បីរក្សារាងនោះទេ តែនាងបានបង្ហើបពីតិចនិកមួយចំនួនប៉ុន្តែ Mai Davika បានបញ្ជាក់ថានេះគ្រាន់តែជាតិចនិកដែលនាងបានអនុវត្តន៍សម្រាប់ខ្លួនឯងប៉ុណ្ណោះ ដូចនេះមិនមែនបានន័យថាអាចមានប្រសិទ្ធិភាពសម្រាប់ទាំងអស់គ្នាឡើយ។ យ៉ាងណាក៏ដោយ Davika ផ្តល់គំនិតថាជាដំបូងគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យឈាមឆែកមើលពីអរម៉ូនរបស់ខ្លួនឯងជាមុនសិន ព្រោះមនុស្សមួយចំនួនអាចនឹងមិនទទួលបានលទ្ធផលដោយសារតែអរម៉ូនរបស់ពួកគេ។

Davika បានចែករំលែកថា មុននឹងចាប់ផ្តើមពីគម្រោងសម្រកទម្ងន់ត្រូវប្រាកដថា ជីវិតប្រចាំថ្ងៃរបស់ខ្លួនមានតុល្យភាព មិនត្រូវបណ្តោយឱ្យខ្លួនឯងកើតស្ត្រេសឡើយព្រោះអារម្មណ៍នៅពេលមានសម្ពាធអាចធ្វើឱ្យដុះក្បាលពោះបាន ក្រៅពីនោះគឺត្រូវ
– បរិភោគអាហារឱ្យបានទៀតទាត់ពេលវេលា
– ដើរក្នុងល្បឿនលឿនចំនួន ២ គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្វិលកងដើម្បីឱ្យចេញរាងចង្កេះ
– ផឹកទឹកឱ្យបានច្រើនដើម្បីកាត់បន្ថយការឃ្លាន
– ផឹកវីតាមីនជំនួសដោយសារកំឡុងពេលសម្រកទម្ងន់ជាពេលវេលាដែលត្រូវគ្រប់គ្រងរបបអាហារដែរ ដូចនេះវាអាចធ្វើឱ្យខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយ
– ចៀសវាងអាហារ ឬ ភេសជ្ជៈដែលមានជាតិផ្អែម

ទាំងនេះគឺជាវិធីសាស្ត្រងាយៗដែលតួឯកស្រី Mai Davika តែងអនុវត្តន៍ដើម្បីរក្សារាងឱ្យនៅតែតូចច្រឡឹង ក្បាលពោះរាបស្មើជានិច្ច ដូចនេះទាំងអស់គ្នាអាចសាកល្បងខ្លួនឯងបានថាតើវាមានប្រសិទ្ធិភាពដែរ ឬ យ៉ាងណា៕

ប្រភព៖ Kapook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com