Connect with us

ប្រទេសចិនទទូចឱ្យអាមេរិកដកទណ្ឌកម្មលើយោធាចិនអោយបានលឿនបំផុត

បុីយជីង៖ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា ចិនបានទាមទារឱ្យសហរដ្ឋអាមេរិកកែតម្រូវនៅកំហុសឆ្គងរបស់ខ្លួននិងដកចេញនូវការដាក់ទណ្ឌកម្មទៅលើយោធាចិន ។

បើយោងតាមក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងដាក់ទណ្ឌកម្មលើនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍នៃយោធាកណ្តាលគណៈកម្មការចិននិងនាយកនាយកដ្ឋានដោយចោទប្រកាន់ថាប្រទេសចិនបានរំលោភលើ “ការប្រឆាំងទល់អាម៉េរិកតាមរយៈច្បាប់ដាក់ទណ្ឌកម្ម” ។

ប្រទេសចិនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរឥរិយាបថមិនសមហេតុផលនៅលើផ្នែកមួយនៃសហរដ្ឋអាមេរិកនិងបានដាកតឹងតែងយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang បានប្រាប់សន្និសីទសារព័ត៌មាន បានប្រាប់ទៅអាមេរិកថា ” វិធានការរបស់អាមេរិកបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាមូលដ្ឋាននៃកិច្ចការទំនាក់ទំនងអន្ដរជាតិនិងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាវិស័យយោធានៃប្រទេសទាំងពីរផងដែរ “។

ចិននៅតែទទូចយ៉ាងខ្លាំងឱ្យភាគីអាមេរិកកែតម្រូវភ្លាមៗ នៅកំហុសរបស់ខ្លួននិងដកទណ្ឌកម្មដែលគេបានដាក់មកចិន បើមិនដូច្នោះទេភាគីអាមេរិកត្រូវតែទទួលផលវិបាកដែលបណ្តាលមកពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយខ្លួនឯង ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម