Connect with us

ក្រុមហ៊ុនអាកាសចរណ៍អាមេរិក លក់យន្តហោះ ២២គ្រឿងឱ្យធនាគារចិន

អាមេរិក៖ ក្រុមហ៊ុនអាកាសករណ៍អាមេរិក United Airlines ចុះកិច្ចព្រមព្រៀងលក់យន្តហោះរបស់ខ្លួនចំនួន២២គ្រឿង ទៅឱ្យធនាគារអាកាសចរណ៍ចិន កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែក្នុងកិច្ចព្រមព្រៀងនោះ ភាគីអាមេរិក នឹងជួលយន្តហោះទាំង ២២គ្រឿង ពីភាគីចិនត្រឡប់មកវិញ។

ភាគីទាំងពីរ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់នៃកិច្ចព្រមព្រៀងនេះឡើយ។ ការលក់យន្តហោះទៅឱ្យធនាគារអាកាសចរណ៍ចិន បានធ្វើឡើង បន្ទាប់ពី ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ជួបប្រទះវិបត្តិនៃការធ្លាក់ចុះនូវចំនួនអ្នកធ្វើដំណើរ ដោយសារតែបញ្ហាវីរុសកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយក្រុមហ៊ុន United Airlines បានព្យាករថា ចំនួនអ្នកធ្វើដំណើរក្នុងរយៈពេលពេញមួយខែនៃខែឧសភា ឆ្នាំ២០១៩ អាចនឹងតិចជាងចំនួនអ្នកធ្វើដំណើរ ក្នុងមួយថ្ងៃនៅខែឧសភា ឆ្នាំ២០២០ ទៅទៀត។

សូមជម្រាបថា ក្រុមហ៊ុន United Airlines មានយន្តហោះប្រហែល ៨០០គ្រឿង។ សម្រាប់យន្តហោះដែលខ្លួនបានលក់ទៅឱ្យធនាគារចិន ជាប្រភេទយន្តហោះ 737-9 Max របស់ក្រុមហ៊ុន Boeing ៕

ប្រភព៖ CNBC

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម