កីឡាករក្លិប Watford យល់ព្រមពន្យាពេលបើកប្រាក់ខែ
អង់គ្លេស៖ Watford បានក្លាយជាក្លិបទី ៣ នៃក្របខ័ណ្ឌ Premier League ដែលយល់ព្រមពន្យាពេលប្រាក់ខែជាមួយកីឡាករជម្រើស ១១ នាក់ដំបូងរបស់ខ្លួន។ ក្រៅពីកីឡាករ ថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិជាន់ខ្ពស់របស់ Watford ក៏ត្រូវបានរំពឹងថា នឹងយល់ព្រមពន្យាពេលដូចគ្នា។
កាលពីដើមខែមេសានេះ ក្លិប Southampton និង West Ham បានបញ្ជាក់ថា កីឡាកររបស់ពួកគេ នឹងពន្យាពេលនៃប្រាក់ខែរបស់ខ្លួន ដោយសារតែការឆ្លងរាលដាលនៃកូរ៉ូណាវីរុស។ កីឡាកររបស់ក្លិប Arsenal ត្រូវបានគេកំណត់ថា នឹងកាត់បន្ថយប្រាក់ខែ ១២.៥ ភាគរយ ខណៈដែលតាមសេចក្តីរាយការណ៍របស់ក្រុមតោខៀវ Chelsea នឹងយល់ព្រមក្នុងការកាត់បន្ថយប្រាក់ខែ ១០ ភាគរយ។
គួរបញ្ជាក់ផងដែរថា ក្របខ័ណ្ឌ Premier League បានស្នើឱ្យមានការកាត់ប្រាក់ខែ ៣០ ភាគរយ ប៉ុន្តែសមាគមបាល់ទាត់អាជីព បាននិយាយថា វានឹងប៉ះពាល់ដល់ការចូលរួមចំណែកពន្ធដល់ NHS ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍