Connect with us

Valencia ជាក្លិបទី៧ នៅ La Liga ដែលប្រកាសកាត់ប្រាក់ខែកីឡាករ និង គ្រូបង្វឹក

អេស្ប៉ាញ៖ ក្លិប Valencia បានចូលរួមជាមួយក្លិបមួយចំនួនទៀតនៅក្របខ័ណ្ឌ La Liga ដែលប្រកាសកាត់ប្រាក់ខែកីឡាករ និងក្រុមគ្រូបង្វឹក ដើម្បីជួយ ទប់ ទល់បញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងពីការមិនមានការប្រកួត ព្រោះការរាត ត្បាតនៃជម្ងឺកូវីដ១៩។
ក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយក្លិបខាងលើ បានអះអាងថា បុគ្គលិក មិនមែនជាកីឡាករជាច្រើនរូប នឹងអាចទទួលបានប្រាក់ឈ្នួលពេញលេញ។

ក្រៅពីកីឡាករ និង ក្រុមគ្រូបង្វឹកហើយ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្លិប ក៏បានយល់ព្រមក្នុងការកាត់ប្រាក់ឈ្នួលដែរ ប៉ុន្តែក្លិបមិនបញ្ចេញព័ត៌មានលំអិតច្រើនពីកិច្ចព្រមព្រៀងនេះទេ។
គួរបញ្ជាក់ថា Valencia ជាក្លិបទី៧ហើយនៅ La Liga ដែលអនុវត្ត គោលការណ៍ខាងលើ បន្ទាប់ពីការប្រកួតលីគកំពូលអេស្ប៉ាញនេះ ត្រូវបានផ្អាកកាលពីខែមុន ព្រោះការរាតត្បាតនៃជំងឺ។
ក្លិបធំៗដូចជា Barcelona និង Atletico Madrid ទើបបានប្រកាសកាត់ប្រាក់ខែ កីឡាករ និងគ្រូបង្វឹកដល់ទៅ ៧០ភាគរយ ខណៈក្លិប Real Madrid កីឡាករ និង ក្រុមគ្រូបង្វឹក បានសន្យាទទួលយកការកាត់ប្រាក់ខែ តែពី ១០ ទៅ ២០ ភាគរយ ប៉ុណ្ណោះ៕

Loading...

ពេញនិយម