ឱកាសការងារជាង ២ម៉ឺន កន្លែងកំពុងរង់ចាំអ្នក កុំភ្លេចចូលរួមពិព័រណ៍ការងារនៅថ្ងៃទី២៧-២៨ ខែតុលា
សម្រាប់សិស្ស/និស្សិត យុវជន និងសារណៈជនទូទៅ ជាពិសេសអ្នកកំពុងស្វែងការងារធ្វើ និងមានឱកាសជួបផ្ទាល់ជាមួយស្ថាប័ន ក្រុមហ៊ុន សហគ្រាសធំៗ ចំនួន៣០០បញ្ជរ អាចរើសមុខតំណែងដែលលោកអ្នកពេញចិត្តសម្រាប់ឱកាសការងារជាងពីរម៉ឺនកន្លែងពីបណ្តាក្រុមហ៊ុនល្បី ៗ ទទួលបានការណែនាំអំពីអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារដែលកំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលជំនាញគ្រប់ប្រភេទ។
មិនតែប៉ុណ្ណោះអ្នកនឹងទទួលបានគំនិត ចំនេះដឹង និងបទពិសោធន៍សម្រាប់លើកកម្ពស់ផលិត ភាព ពីវាគ្មិនជាតិ និងអន្តរជាតិល្បីៗ នៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃរបស់ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០១៨ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៨:០០ល្ងាចនៅមជ្ឈ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នេះជាព្រឹត្តិការណ៍ដ៏ធំ ដែលរួមបញ្ចូលគ្នារវាងពិព័រណ៌ការងារថ្នាក់ជាតិ នឹងយុទ្ធនាការផលិតភាពជាតិ ដែលរៀបចំឡើងដើម្បីចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយភាពជោគជ័យនូវគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រីងអភិបាលកិច្ចទីផ្សារការងារជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសមធម៌ ។
ព្រឹត្តិការណ៍ដ៏ធំនេះផងដែរ អាចចាត់ទុកថា ជាកន្លែងជួបជុំដោយងាយស្រួលរវាងនយោជក និងអ្នកស្វែងរកការងារធ្វើ ដើម្បីដាក់ពាក្យ និងសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅនឹងកន្លែង ហើយអាចធ្វើការចែករំលែកព័ត៌មានអំពីការអភិវឌ្ឍជំនាញ តម្រូវការជំនាញតាមមុខរបរ និងវិស័យដែលមានការលូតលាស់ខ្លាំងក្នុងទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងការចែករំលែកចំណេះដឹងអំពីបទពិសោធន៍ល្អៗ សម្រាប់លើកកម្ពស់ផលិតភាពទៀតផង។
សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ បង្កើតឡើងដោយ “ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ” នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមសហការរៀបចំដោយ “សហភាពសហព័ន្ធយុវជនកម្ពុជា” និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ ដោយឡែកនៅចុងខែកញ្ញានេះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងនាំយកឱកាសការងារចំនួន ១៣៥២ កន្លែង ពីក្រុមហ៊ុនចំនួន១០។
ដូច្នេះសិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនាចុងខែកញ្ញាខាងមុខនេះហើយ។ សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ សូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ជ្រើសរើសជំនាញដែលខ្លួនឯងពេញចិត្តហើយចូលរួមជួបជាមួយក្រុមហ៊ុនល្បីៗ ដើម្បីទទួលបាននូវឱកាសការងារ និងកម្មសិក្សាការងារនៅក្នុងវេទិកាការងារ ថ្ងៃទី២៧ ខែកញ្ញា ចាប់ពីម៉ោង៨:០០ព្រឹកដល់ម៉ោង ៥:០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍