Connect with us

នារីរូបស្រស់ម្នាក់ប្រកាសស្វែងរកអ្នករត់កង់បីដែលប្រពន្ធរត់ចោល ដើម្បីឧបត្ថម្ភកៅអីសុវត្ថិភាពដល់កូនដែលមានអាយុមិនទាន់បាន ១ ខែ

សង្គម៖ យោងតាមគណនីយបណ្តាញសង្គមមួយដែលមានឈ្មោះ Vanta Cat បានបង្ហោះវីដេអូខ្លីចំនួន ២ បង្ហាញពីជីវិតពិតរបស់អ្នករត់កង់បីម្នាក់បានដាក់កូនតូចអាយុមិនទាន់បាន ១ ខែផងនៅលើធ្នើរខាងមុខដើម្បីដឹកភ្ញៀវបណ្តើរ។ យោងតាមសម្តីចេញពីមាត់ផ្ទាល់របស់អ្នករត់កង់បីរូបនោះបានបញ្ជាក់ថា មូលហេតុដែលលោកសុខចិត្តយកកូនតូចមករត់កង់បីជាមួយដូចនេះដោយសារប្រពន្ធបានរត់ចោល។

ដោយមានការចែករំលែកតៗគ្នាជាច្រើនបង្ហាញក្តីអាណិតដល់អ្នករត់កង់បីកំសត់នេះជាខ្លាំង ថ្មីៗនេះក៏មានគណនីយបណ្តាញសង្គមឈ្មោះ Un Theara ក៏កំពុងស្វែងរកអ្នករត់កង់បីនោះក្នុងគោលបំណងចង់ឧបត្ថម្ភរកៅអីសុវត្ថិភាពដោយនាងបានសរសេរលើបណ្តាញសង្គមថា “ហ៊ឹម អ្នកណាស្គាល់គាត់ទេ ខ្ញុំជូន car sit អោយគាត់ដាក់កូនច្នៃខ្សែក្រវ៉ាត់លើPassApp ប្រើបាន នៅថ្មីតែផ្លាកតម្លៃមិនទាន់ទាំងបកផង មកដល់ថ្មើរនឹងហើយដេកមិនលក់នៅនឹកអាណិតកូននឹងណាស់បងប្អូនអើយជួយស៊ែរផងក្រែងមានអ្នកស្គាល់គាត់ ហើយបើថា car sit នឹងវាប្រើមិនកើត មានអីប្រើទៅស្រួលជាងនឹងក៏សុខចិត្តទិញឱ្យដែរ”។

ទោះជាយ៉ាងណាក៏មិនទាន់មានអ្នកស្គាល់អត្តសញ្ញាណរបស់អ្នករត់កង់បីកំសត់នោះនៅឡើយ រីឯអ្នកចាំជួយឧបត្ថម្ភក៏នៅតែបន្តព្យាយាមប្រកាសស្វែងរកតាមតែអាចធ្វើបានព្រោះតែអាណិតខ្លាំងពេក៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

Loading...

ពេញនិយម