Connect with us

Luka Modric, Deschamps និង Courtois យកពាន FIFA ប្រចាំឆ្នាំ២០១៨

ខ្សែបម្រើ Luka Modric ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមរបស់ FIFA ប្រចាំឆ្នាំ២០១៨ ខណៈកម្មវិធីប្រគល់ធ្វើឡើងកាលយប់មិញ នាទីក្រុងឡុងដ៍។
កីឡាករវ័យ៣៣ឆ្នាំ បានជួយ Real Madrid ឈ្នះជើងឯក UEFA Champions League ហើយគេក៏ ដើរតួយ៉ាងសំខាន់ ដើម្បីជួយក្រូអាតឡើងវគ្គផ្តាច់ព្រ័ត្រ World Cup តែត្រូវផ្តួលដោយបារាំង។


នេះជាលើកទី១ ចាប់តាំងពីជ័យជំនះរបស់កីឡាករប្រេស៊ីល Kaka កាលឆ្នាំ២០០៧ ដែលពានរង្វាន់ Best FIFA Men’s Player មិនត្រូវបានឈ្នះដោយ Cristiano Ronaldo ឬ Lionel Messi ខណៈអ្នកទាំងពីរក៏មិនមានវត្តមានក្នុងកម្មវិធីដែរ។
Ronaldo ដែលបានចូលរួមជាមួយ Juventus ពី Real Madrid ទទួលបានចំណាត់ថ្នាក់លេខ២, Mohamed Salah របស់ Liverpool បានចំណាត់ថ្នាក់លេខ៣។


ដោយឡែក លោក Didier Deschamps គ្រូបង្គោលក្រុមជម្រើសជាតិបារាំងបានឈ្នះពាន Men’s Coach of the Year award ជាមួយមិត្តរួមជាតិគឺ នាង Reynald Pedros ដែលបានឈ្នះពានរង្វាន់គ្រូស្ត្រីក្រោយពីបានលើកពាន Champions League ជាមួយនឹងក្រុមនារី Olympique Lyonnais ។
រីឯ Thibaut Courtois អ្នកចាំទីជម្រើសជាតិប៊ែលហ្ស៊ីករបស់ Real Madrid បានឈ្នះពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំឆ្នាំ។

គ្រាប់បាល់របស់ Salah សម្រាប់ Liverpool តតាំង Everton នៅក្នុងក្របខណ្ឌ Premier Leagueត្រូវបានជ្រើសជាគ្រាប់បាល់ដ៏អស្ចារ្យ នាំមុខគ្រាប់របស់ Gareth Bale ដែលទាត់អោយ Real Madrid នៅ វគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ UEFA Champions League៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម