Joao Santos៖ Jorginho អាចនឹងបន្តកុងត្រាជាមួយ Chelsea
អង់គ្លេស៖ ភ្នាក់ងាររបស់ Jorginho បានឱ្យដឹងថា ខ្សែបម្រើរូបនេះ អាចនឹងបន្តកុងត្រាជាមួយ Chelsea ខណៈដែលគាត់ច្រានចោលពាក្យចចាមអារាមអំពីការចាប់អារម្មណ៍ពីក្លិប Juventus ។
លោក Joao Santos ដែលជាភ្នាក់ងាររបស់កីឡាករអន្តរជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ «លោកមិនបានទទួលដំណឹងអ្វីពីក្លិប Juventus ទាក់ទងនឹងកីឡាករវ័យ ២៨ ឆ្នាំរូបនេះទេ ដោយបន្តថា Jorginho អាចបន្តកុងត្រារបស់គាត់នៅឯក្លិប Premier League ដែលគាត់នឹងបន្តកុងត្រារហូតដល់ឆ្នាំ ២០២៣ ។ គាត់សប្បាយចិត្តខ្លាំងណាស់នៅទីក្រុងឡុងដ៍ដែលជាកន្លែងដែលគាត់កំពុងបង្ហាញពីតម្លៃរបស់គាត់ និងកន្លែងដែលគាត់នៅតែមានកិច្ចសន្យា ៣ ឆ្នាំទៀតជាមួយក្រុមតោខៀវ»។
គួរបញ្ជាក់ផងដែរថា Jorginho បង្ហាញខ្លួន បានចំនួន ២៦ ប្រកួតនៅ Premier League ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់នៅរដូវកាលនេះ មុនពេលយុទ្ធនាការត្រូវបានផ្អាក ដោយសារការរីករាលដាលនៃកូរ៉ូណាវីរុស៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍