Connect with us

អភិបាលក្រុងជប៉ុនម្នាក់ថា បុរសគួរតែជាអ្នកដើរទិញគ្រឿងទេសពេលមានជំងឺរាតត្បាត ព្រោះប្រុសៗមិនប្រើពេលយូរដូចស្រី

តូក្យូ៖ អភិបាលក្រុងអូសាកា បានលើកឡើងថា បុរសគួរតែដើរទិញគ្រឿងទេស អំឡុងវិបត្តិជំងឺរាតត្បាត ព្រោះស្ត្រីប្រើប្រាស់ពេលយូរ ដែលអាចធ្វើឱ្យកកស្ទះនៅក្នុងផ្សារទំនើប។ ការលើកឡើងរបស់លោក ត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុន។

លោក Ichiro Matsui បានថ្លែងថា ការឱ្យបុរសដែលដើរទិញគ្រឿងទេស គឺអាចកាត់បន្ថយនូវការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយសារតែប្រុសៗប្រើប្រាស់ពេលដើរផ្សារ តិចជាងស្រីៗ។ “ប្រុសៗ ទិញតែអ្វីដែលពួកគេត្រូវបានប្រាប់ ដូច្នេះពួកគេមិនដើរត្រេតត្រតច្រើននៅក្នុងផ្សារទំនើបនោះទេ វាអាចចៀសវាងនូវការប៉ះពាល់ជាមួយអ្នកដទៃ”។ នេះជាសម្ដីរបស់លោកអភិបាលក្រុងអូសាកា។

សូមជម្រាបថា ប្រទេសជប៉ុន មានស្ត្រីប្រមាណ ៥១% នៃចំនួនប្រជាជនសរុប ប៉ុន្តែក្នុងការផ្ដល់រវាស់ផ្នែកសមភាពយែនឌ័រនៅក្នុងប្រទេសនេះ ជប៉ុនគឺស្ថិតនៅចំណាត់ថ្នាក់ទី ១១០ ឯណោះក្នុងចំណោម ១៤៩ប្រទេស ក្នុងការសិក្សារបស់របស់វេទិកាសេដ្ឋកិច្ចពិភពលោក៕

ប្រភព៖ CNN

ប្រែសម្រួល៖ លាភ

Loading...

ពេញនិយម