Connect with us

ថៃ រកឃើញពលករខ្មែរម្នាក់ បានឆ្លងវីរុសកូវីដ១៩

ថៃ៖ គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៃប្រទេសថៃ បានរបាយការណ៍កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ថា ពលករដែលធ្វើការនៅក្នុងប្រទេសថៃ ចំនួន ៤២នាក់ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ នៅខេត្តសុងខ្លា (Songkhla) ភាគខាងត្បូងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ពលករទាំង៤២នាក់ ដែលបានឆ្លងកូវីដ១៩មាន កម្ពុជា ១នាក់, មីយ៉ាន់ម៉ា ៣៤នាក់, វៀតណាម ៣នាក់, ម៉ាឡេស៊ី ២នាក់, យេមែន ១នាក់ និង ឥណ្ឌា ១នាក់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលលោកជាប្រធាន គណៈកម្មការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានចេញបញ្ជាឱ្យហាមឃាត់ មិនឱ្យជនបរទេសចូលទៅកាន់ប្រទេសថៃឡើយ។

គិតត្រឹមថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ ថៃបានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩សរុបចំនួន ២៩២២នាក់ និង មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៥១នាក់៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Loading...

ពេញនិយម