Connect with us

ក្របខ័ណ្ឌ Serie A អនុញ្ញាតឱ្យវិលត្រឡប់ទៅហ្វឹកហាត់ជាលក្ខណៈបុគ្គល វិញនៅថ្ងៃទី ៤ ខែឧសភា

អ៊ីតាលី៖ ភាគីនៃក្របខ័ណ្ឌ Serie A នឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅ ហ្វឹកហាត់ ជាលក្ខណៈបុគ្គលវិញ នៅថ្ងៃទី ៤ ខែឧសភា និងការហ្វឹកហាត់ក្រុម នៅថ្ងៃទី១៨ ខែឧសភា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីតាលី បានប្រកាសពី ជំហានដំបូងក្នុងការលុបចោលការហាមឃាត់ផ្សេងៗនៅក្នុងប្រទេស។

មានក្តីសង្ឃឹមថា ការប្រកួតដណ្តើមពានរង្វាន់ Serie A អាចនឹងចាប់ ផ្តើមឡើងវិញនៅចន្លោះថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ២ ខែមិថុនា ដោយមានកាលបរិច្ឆេទបញ្ចប់សម្រាប់រដូវកាលដើមខែសីហា។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានការប្រកាសជាផ្លូវការណាមួយ ស្តីពីលទ្ធភាពនៃពេលវេលាដែល Serie A អាចនឹងចាប់ផ្តើមឡើងវិញ សូម្បីតែនៅពីក្រោយទ្វារបិទក៏ដោយ។

គួរបញ្ជាក់ផងដែរថា ឧទ្យាន ក៏នឹងបើកដំណើរការឡើងវិញ នៅក្នុង ប្រទេសដែលមានចំនួនអ្នកស្លាប់ផ្លូវការខ្ពស់បំផុតនៅអឺរ៉ុបមួយនេះ។ ប្រទេសអ៊ីតាលី បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន ២៦០ នាក់ កាលពីថ្ងៃអាទិត្យដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី ១៤ ខែមីនា៕

Loading...

ពេញនិយម