Connect with us

Giroud គ្រោងនឹងបន្តកុងត្រារបស់ខ្លួនជាមួយក្លិប Chelsea

អង់គ្លេស៖ ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមតោខៀវ Chelsea គ្រោងនឹង បន្តកុងត្រារបស់ខ្លួន ដោយធ្វើឱ្យរូបគេស្នាក់នៅជាមួយក្លិប រហូតដល់ឆ្នាំ ២០២១ ។

កីឡាករសញ្ជាតិបារាំងវ័យ ៣៣ ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹង ការផ្លាស់ប្តូរទៅ Inter Milan ខណៈដែល Chelsea បានស្វែងរកអ្នកជំនួស។ ប៉ុន្តែបន្ទាប់ពីមានបញ្ហារបួសរបស់ខ្សែប្រយុទ្ធ Tammy Abraham កាលពីខែមករា Giroud បានធ្វើឱ្យមានការចាប់អារម្មណ៍ ចំពោះ ការវិលត្រឡប់របស់គេ ដោយស៊ុតបញ្ចូលទីបានពីរ គ្រាប់ក្នុងប្រកួតលីហ្គចំនួន ៤ ប្រកួត។

គួរបញ្ជាក់ផងដែរថា Giroud បានផ្ទេរចេញពី Arsenal ទៅចូលរួមជាមួយ Chelsea កាលពីខែមករាឆ្នាំ ២០១៨ ក្នុងតម្លៃ ១៨ លានផោន លើកិច្ចសន្យារយៈពេល ១៨ ខែដំបូង ហើយក៏បន្តកុងត្រារបស់ខ្លួន មួយឆ្នាំទៀតកាលពីខែឧសភាឆ្នាំ ២០១៩ ៕

Loading...

ពេញនិយម